CamNews

មិនគួរឲ្យជឿ 

បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Yahoo កាលពីប៉ុន្មានម៉ោងមុននេះ
បានចេញផ្សាយអត្ថបទអោយដឹងថា  នៅឯអាកាសយានដ្ឋានអន្តរជាតិ  Chicago's O'Hare
International Airport សហរដ្ឋអាមេរិក ឯណោះវិញ  ភាពភ្ញាក់ផ្អើល បានកើតមានឡើងមួយ
រំពេច    ខណៈពេលដែលកូនក្រពើ  ស្រាប់តែត្រូវបានរកឃើញ នៅក្រោមជណ្តើរយន្ត  នាអា
កាសយានដ្ឋានមួយនេះ។

ដោយឡែក បើយោងតាមសម្តីលោក Jose Estrada  ​ជាអ្នកនាំពាក្យអោយក្រុមមន្រ្តីប៉ូលីស
បានគូសបញ្ជាក់អោយដឹងថា ក្រុមការងារដែលជាអ្នកថែទាំជណ្តើរយន្តបានរកឃើញកូនក្រ
ពើ នៅពីក្រោមជណ្តើរយន្ត កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ។

អ្នកនាំពាក្យដដែលរូបនេះ  អះអាងបន្ថែមអោយដឹងថា ភាពភ្ញាក់ផ្អើលទូទាំងអាកាសយាន
ដ្ឋានក៏បានផ្ទុះឡើងមួយរំពេច ខណៈពេលដែលវត្តមានរបស់កូនក្រពើមួយក្បាលនេះ  មិន
ទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ។ ក្រោយមកវាក៏ត្រូវបានមន្រ្តីជំនាញធ្វើការចាប់
ឃាត់ខ្លួនបាន ដោយយកទៅរក្សាទុកដោយ Chicago Herpetological Society ។

គួរបញ្ជាក់ផងដែរថា ករណីរកឃើញក្រពើនៅក្នុងអាកាសយានដ្ឋានមួយនេះ បានក្លាយជា
បេក្ខភាពសារព័ត៌មានស្ទើរតែមិនគួរអោយជឿ  និង ប្លែកៗ  ខណៈពេលដែលទំព័រសារព័ត៌
មានបរទេសមួយចំនួនចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន ។  បើតាមរបាយ
ការណ៍ ពុំមាននរណាម្នាក់ ទទួលរងរបួសនោះទេ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក "យាយៗ ល្បងកម្លាំងគ្នា
- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក
- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន

- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់
- ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ yahoo


Tags: escalator Alligator Airport Chicago US USA