CamNews

មិនគួរឲ្យជឿ 

ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបុរស បើកឡានក្រុងជួយ ទាន់ពេល

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកបើករថយន្តប៊ើសក្នុងក្រុងម្នាក់ ត្រូវបានគេប្រសិទ្ធនាម
អោយដឹងថា ជាកំពូលវីរៈបុរស ក្រោយពីគាត់បានឈានជើងចូល និងក្លាយជាបេក្ខភាពដែល
បានជួយនារីម្នាក់ ពីការស្លាប់បាត់បង់ជីវិត ខណៈពេលដែលនាងបម្រុងនឹងលោតសម្លាប់ខ្លួន
ពីលើស្ពានមួយកន្លែង។

បុរសជាអ្នកបើករថយន្តក្រុងរូបនោះ មានឈ្មោះថា Darrell Barton បានប្រទះឃើញនារីម្នាក់
នោះស្ថិតនៅក្នុងវ័យជាង ២០ ឆ្នាំ  បម្រុងនឹងធ្វើការលោតសម្លាប់ខ្លួន  ខណៈពេលដែលគាត់
បើករថយន្ត បម្រើការងារជាធម្មតា នៅក្នុងក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក។ កាលដែលបាន
ឃើញដូច្នេះហើយ លោក Darrell ក៏បានស្ទុះចុះទៅជួយនាង ដោយអោបនាងជាប់ពីក្រោយ
នឹងនាំខ្លួននាងយកមកទីមានសុវត្ថិភាពវិញ       ក្រោយពីនាងឈរបម្រុងនឹងលោតចុះពីលើ
ស្ពាន ខណៈពេលដែលមានចរាចរណ៍ដ៏មមាញឹកនៅខាងក្រោម។

គួររំឭកផងដែរថា សកម្មភាពទាំងស្រុងក៏បានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផង
ដែរ។ ដោយឡែក ក្រោយពីបានជួយសង្គ្រោះនាង រហូតប្រគល់អោយភ្នាក់ងារមានសមត្ថកិ
ច្ចហើយនោះ លោក Darrell ក៏បានត្រលប់ចូលមកឡានរបស់ខ្លួនវិញ ហើយអ្វីដែលជាភាព
ភ្ញាក់ផ្អើលនោះគឺ    រាល់អ្នកដំណើរដែលជិះឡានរបស់លោក  បានអបអរសាទរជាមួយនឹង
សមិទ្ធផលស្នាដៃលោកមួយនេះ ពោលគឺ ជួយជីវិតមនុស្ស។      ខាងក្រោមនេះ  គឺជាវីដេអូ
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង
- កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន
- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល
- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Suicidal Rescues Bridge Bus driver