CamNews

មិនគួរឲ្យជឿ 

ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង

ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់  បើទស្សនិកជនទាំងអស់គ្នា   ពិតជាហ៊ានឈានជើង
ចូលហាងម៉ាស្សា Bali Heritage Reflexology and Spa មែននោះ ដូច្នេះបានន័យថា លោក
អ្នកពិតជាហ៊ានទទួលយកសេវាកម្មម៉ាស្សាដោយសត្វពស់ថ្លាន់ ដ៏គួរអោយខ្លាចហើយ។

ដោយមានទីតាំងស្ថិតនៅក្នុងក្រុង  Jakarta  ប្រទេសឥណ្ឌូនេស៊ី ហាងម៉ាស្សាមួយនេះពិត
ជាទទួលបានការគាំទ្រជាខ្លាំង ខណៈពេលដែលគេហទំព័រសារព័ត៌មានបរទេសចាប់អារម្ម
ណ៍ចុះផ្សាយ។   គួររំឭកផងដែរថា  ជាមួយនឹងដំណើរធ្វើចលនារបស់ពពួកសត្វពស់ទាំង
នេះ ដែលញ៉ាំងអោយកើតមាននូវភាពភ័យខ្លាចនោះ ត្រូវបានគេរកអោយឃើញថា វាគឺជា
ចំនុចវិជ្ជមានក្នុងការជួយដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់នៅក្នុងរាងកាយ។

ប្រសិនបើលោកអ្នក ជាបេក្ខភាពអតិថិជនដែលមានភាពក្លាហានមែននោះ លោកអ្នកអាច
ទទូលយកសេវាកម្មនេះបានដោយចំណាយប្រាក់ត្រឹមតែ ៥០ ដុល្លារក្នុងមួយលើក នៅក្នុង
នោះ លោកអ្នកពុំចាំបាច់មានភាពភ័យព្រួយអ្វីនោះទេ ព្រោះថា រាល់សត្វពស់ទាំងអស់
ពិតជាគ្មានពិសឡើយ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន
- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល
- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ
- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ

 




Tags: Jakarta Indonesian massage Snake Python