CamNews

យល់ដឹង 

គំនូរតម្លៃ ១០០ ពាន់ផោនដែលគូរដោយ ក្មេងស្រីអាយុ ៥ ឆ្នាំ


ក្មេងស្រីដែលអ្នកបានឃើញនៅក្នុងរូបខាងលើនេះគឺនាងមានអាយុ ៥ ឆ្នាំឈ្មោះថា Aelita Andre
មើលទៅនាងនៅក្មេងមិនទាន់នឹងចូលបឋមសិក្សាផងតែលោកអ្នកដឹងទេថាក្មេងស្រីជនជាតិ
Australia ម្នាក់នេះមានសមត្ថភាពប៉ុណ្ណា? នាងជាក្មេងម្នាក់ដែលចូលចិត្តគូររូបមិនថាបែបណានោះ
ទេវាបានក្លាយជាល្បែងមួយរបស់នាងទៅហើយ ជាពិសេសគឺការលេងជាមួយនឹងថ្នាំគូររូប។ តែ
មិននឹកស្មានដល់សោះថាគំនូររបស់នាងអាចលក់បានដល់ទៅតម្លៃ ១ សែនផោន ហើយត្រូវបាន
គេយកស្នាដៃនេះទៅដាក់តាំងក្នុងពិពណ៌គំនូរអន្តរជាតិបាន ២ ដងទៀតផង។

ជាធម្មតាដែលក្មេងតែងតែចូលចិត្តលេង តែការលេងរបស់ Andre បានក្លាយជាសិល្បះមួយដែលមាន
មនុស្សកោតសរសើរ ហើយអាចរកប្រាក់បានយ៉ាងច្រើន។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ dailymail