(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks បានគូសបញ្ជាក់ថា Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ចេញពីកន្លែង ផ្ទុកទិន្នន័យជាតិអាមេរិក (Server) ដោយចៃដន្យនោះទេ ពោលគឺវាអាចត្រូវបានលួច ឬក៏បំផ្លាញចោល ដោយក្រុមបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) របស់ប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា។ ព្រមពេលជាមួយគ្នា Wikileaks ក៏បានសន្យាផងដែរថា នឹងផ្ដល់ប្រាក់រង្វាន់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយឱ្យតែអាច បង្ហាញពីភស្ដុតាងជុំវិញការអះអាង នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅយប់ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
យោងតាមគេហទំព័រ Wikileaks, Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក ស្រាប់តែបាត់ចេញពីកន្លែង ផ្ទុកទិន្នន័យឯកសារជាតិអាមេរិក។ Wikileaks បានសរសេរនៅលើ Twitter ដូច្នេះថា «Hard disk 2 TB ស្ដុកទុកទិន្នន័យសារអេឡិចត្រូនិច របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានគេលួច ប្រហែលជាកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ ដូច្នេះហើយ Wikileaks នឹងផ្ដល់ប្រាក់សុទ្ធ ២០,០០០ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយ ឱ្យតែមានព័ត៌មាន ឬក៏ភស្ដុតាងពាក់ព័ន្ធនឹង មនុស្សដែលបានប្រពឹត្តិបទឧក្រិដ្ឋនេះ»។
គួររំលឹកថា រឿងអាស្រូវប្រើប្រាស់ Email ឯកជន របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឱ្យប្រជាប្រិយភាព អតីតជំទាវទីមួយរូបនេះ ធ្លាក់ចុះយ៉ាងខ្លំាង ក្នុងការប្រកួតប្រជែងយក តំណែងជាប្រធានាធិបតីអាមេរិក ជាមួយលោក ដូណាល់ ត្រាំ។ គួររំឮកថា ការលើកឡើងខាងលើ គឺជាការលើកឡើងចំៗពីគេហទំព័រ Wikileaks ទៅលើការលើកទឹកចិត្តបុគ្គលិក IT ណាម្នាក់ដែលអាចបកអាក្រាតថារដ្ឋបាលលោក បារ៉ាក់ អូបាម៉ានោះ ពិតចាបានលុប ទិន្នន័យសារអេឡិចត្រូនិច របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ពិតប្រាកដមែន។
ច្រើនជាងនេះទៅទៀត បើយោងតាមគេហទំព័រអ័រតេឲ្យដឹងថា ច្រើនជាងការលើកឡើងចំៗ គេហទំព័រ Wikileaks បានលើកឡើងជារួម ដោយមានជាការផ្តល់រង្វាន់លើកទឹកចិត្តជាទូទៅ ដល់ទៅ ២០,០០០ដុល្លារអាមេរិក ជូនដល់រដ្ឋបាលលោកអូបាម៉ា ដែលកាន់ការងារខាង System រូបណាក៏ដោយចុះ ឲ្យតែហ៊ានផ្តល់ព័ត៌មាន និងភស្តុតាង ស្តីពីការលុបទិន្នន័យសំខាន់ៗនោះ នឹងបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកភ្លាម ខណៈសារផ្តល់ប្រាក់រង្វាន់ ទំព័រ Wikileaks គូសបញ្ជាក់តាមរយៈបណ្តាញទ្វីតធើយ៉ាងដូច្នេះឲ្យដឹងថា ៖ We are issuing a US$20,000 reward for information leading to the arrest or exposure of any Obama admin agent destroying significant records និង System admins: Don't let the White House destroy US history again! Copy now, then send to WikiLeaks at your leisure ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ