CamNews

តារា 

នាង Yaya បង្អួតភាពសិចសុីដ៏សែនកម្រក្នុងឈុតហែលទឹកជាមួយនិងសំណព្វចិត្ត!

ព័ត៌មានកំសាន្ត ៖ ក្រោយពីពិធីបុណ្យ Christmas ទើបតែកន្លងផុតទៅត្រឹមតែ ៤ ថ្ងៃ ឃើញថា នាង Yaya urassaya នៅមិនទាន់បានត្រលប់មកស្រុកថៃវិញនៅឡើយទេ ដោយសារតែរូបនាងចង់ចំណាយពេលវេលាជាមួយនិងក្រុមគ្រួសារឲ្យបានច្រើនបន្តិច ខណៈពេលដែលនាងកំពុងតែមានឱកាសឈប់សម្រាកពីការងារសិល្បៈ ។ 

ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅក្នុងពិធីបុណ្យ Christmas និងចូលឆ្នាំថ្មី តារាសម្តែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Yaya urassaya តែងតែត្រលប់ទៅផ្ទះរបស់នាង ដែលស្ថិតនៅក្នុងប្រទេស Norway ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីជាមួយនិងក្រុមគ្រួសាររបស់នាង ព្រមទាំងបានជួបជុំគ្រួសារ ដោយក្តីសប្បាយរីករាយថែមទៀតផង ។ 

ជាហេតុនេះហើយ ពេលនេះនាង Yaya urassaya បានឆ្លៀតឱកាសទៅលេងកោះអាយឡែន ដែលស្ថិតនៅ Blue Lagoon ប្រទេស Norway យ៉ាងសប្បាយរីករាយជាមួយនិងបងស្រីដែលជិតដិតជាមួយនិងនាងជាងគេនៅក្នុងសមាជិកគ្រួសារ ហើយក៏ជាសំណព្វចិត្តម្នាក់របស់នាងដែរ ។ មិនត្រឹមតែប៉ុននឹងទេ Yaya ថែមទាំងបង្ហោះរូបថតក្នុងឈុតហែលទឹកយ៉ាងសិចសុី ជាមួយនិងទឹកមុខកដ៏មានក្តីសុខ ខណៈពេលដែលនាងនៅជាមួយនិងក្រុមគ្រួសារ ៕

-ចុចអាន ៖ អីយ៉ាស់! Chirstmas ឆ្នាំនេះ នាង Yaya តែងខ្លួនមិនធម្មតាទេ








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook



Tags: Kimberly Yaya Margie Mint Mark prin