(ហាណូយ)៖ អ្វីដែលវៀតណាម បានទាមទារយ៉ាងទទូច ដល់សហរដ្ឋអាមេរិកកន្លងមកនោះ ឥឡូវនេះប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្រេចហើយថា ខ្លួនលើកលែងទណ្ឌកម្ម ចំពោះជំនួញសព្វាវុធ ពីប្រទេសវៀតណាម ចាប់ពីពេលនេះតទៅ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។
ការសម្រេចខាងលើនេះ បានធ្វើឡើងដោយលោក អូបាម៉ា ផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចថ្ងៃ ដំបូងមកកាន់ប្រទេស វៀតណាម ដែលនឹងមានការពិភាក្សាជាច្រើន ពាក់ព័ន្ធនឹងការគ្រោង កសាងចំណងទាក់ទង នៃប្រទេសអតីតគូសត្រូវទាំងពីរនេះឲ្យបានរឹងមាំ និងជិតស្និទ្ធជាងពេលណាៗ ទាំងអស់៕
- អាន ៖ ទស្សនកិច្ចផ្លូវការ Obama មកដល់ប្រទេសវៀតណាមហើយ អាវុធយុទ្ធភ័ណ្ឌ និងពាណិជ្ជកម្ម គឺជារឿងសំខាន់
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង