CamNews

យល់ដឹង 

កុមារទល់លាមក ប្រើវិធីនេះប្រាកដជាមានប្រសិទ្ធភាព

ការញ៉ាំផ្លែឈើ និងបន្លែ គឺជាវិធីមួយដ៏សាមញ្ញ ក្នុងការព្យាបាលការទល់លាមករបស់កុមារ។ ម្យ៉ាងទៀត វាក៏ជាគំនិតប្រសើរផងដែរ ក្នុងការលើកទឹកចិត្ដឱ្យកុមារមានទម្លាប់ល្អៗសម្រាប់សុខភាពដូចជា ញ៉ាំទឹក និងហាត់ប្រាណជាដើម។ ខាងក្រោមនេះ យើងសូមណែនាំនូវវិធីធម្មជាតិ ៣ យ៉ាងដើម្បីព្យាបាលអាការៈទល់លាមករបស់កុមារ៖

ឱ្យកុមារញ៉ាំទំពាំងបាយជូរពេលពោះទទេ៖ ទំពាំងបាយជូរ គឺជាអាហារដ៏ឆ្ងាញ់ ដែលកុមារចូលចិត្ដញ៉ាំ។ លើសពីនេះទៀត វាមានប្រសិទ្ធភាពអស្ចារ្យក្នុងការព្យាបាលអាការៈទល់លាមកចំពោះកុមារ។ សូមឱ្យកូនរបស់អ្នកញ៉ាំផ្លែទំពាំងបាយជូរ ៦ ទៅ៨គ្រាប់ទាំងសម្បក នៅពេលគេមិនទាន់ញ៉ាំអ្វីសោះចូលក្នុងក្រពះ។


ទឹកឃ្មុំ៖ កុមារ មានអាយុលើស ១ ឆ្នាំ អាចញ៉ាំទឹកឃ្មុំលាយជាមួយទឹក ធ្វើជាដំណោះស្រាយជំនួសថ្នាំ ក្នុងការព្យាបាលការរំលាយអាហារយឺត។ ទឹកឃ្មុំមានផ្ទុកជាតិអង់ហ្ស៊ីមធម្មជាតិ ជួយឱ្យដំណើរការរំលាយអាហារកាន់តែប្រសើរឡើង ដែលជួយសម្រួលដល់ការបន្ទោរបង់លាមក។


ទឹកប៉ោម៖ ទឹកប៉ោម គឺជាភេសជ្ជៈ ដែលអ្នកជំនាញផ្នែកចំណីអាហារ ណែនាំឱ្យកុមារក្មេងៗញ៉ាំ។ វាពិតជាប្រសើរខ្លាំងណាស់ ដោយសារតែក្មេងៗចូលចិត្តរសជាតិផ្អែមរបស់វា ហើយមិនតែប៉ុណ្ណោះ ទឹកប៉ោមនេះ ល្អប្រសើរសម្រាប់ព្យាបាលអាការៈទល់លាមក។ បរិមាណជាតិរំអិល និងជាតិទឹករបស់វា មានប្រសិទ្ធភាពអស្ចារ្យ ក្នុងការព្យាបាលបញ្ហាទល់លាមក។ យើងសូមណែនាំឱ្យឪពុកម្ដាយ បញ្ចុកទឹកប៉ោមដល់កុមារឱ្យបាន ៥៩.១៤ មល ទៅ ១១៨.២៩ មល ជារៀងរាល់ថ្ងៃ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth


Tags: Faceline Cambodia