CamNews

មិនគួរឲ្យជឿ 

លួចកាត់លឹង្គប្តី បោះចោល ព្រោះទ្រាំលែងបាន ទាសករផ្លូវភេទ សិចខ្លាំងៗពេក

គ្រោះថ្នាក់ & ស្ទើរតែមិនគួរឲ្យជឿ ៖ មានស្វាមីជាជាតិប៉ាគីស្ថាន ស្រ្តីជាប្រពន្ធដែលមានវ័យ៥១ឆ្នាំម្នាក់ ត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃពុធកន្លង  ទៅនេះ លោកស្រី បានសម្រេចចិត្ត កាត់អវយវៈភេទ (លឹង្គ) ស្វាមីរបស់ខ្លួន ខណៈខ្លួនលោកស្រីផ្ទាល់ ពោរពេញទៅដោយស្នាមធ្វើទារុណ កម្ម ដែលបណ្តាលមកពី ការប្រព្រឹត្តិសិចខ្លាំងៗពេក នេះបើយោងតាមសេចក្តីរាយការណ៍ កូសម៉ូ ។


មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Noorzainy Mohd Noor ឲ្យដឹងថា ប៉ូលីសមានជំនឿជាក់ឲ្យដឹងថា គ្រោះ អកុសលកាត់ផ្តាច់ លឹង្គស្វាមីលើកនេះ អាចកើតឡើងបាន នាយប់ដែលគូស្វាមី ភរិយាមួយគូរនេះរួម មេត្រីជាមួយគ្នា នៅឯលំនៅស្ថានរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅក្នុង  ស្រុក Jempol រដ្ឋ Negeri Sembilan ប្រទេស ម៉ាឡេស៊ី ។  ស្ថិត  នៅក្នុងវ័យ ៤៤ ឆ្នាំ បុរសជាស្វាមី ពេលភ្ញាក់ពី ដំណេកមាន អា រម្មណ៍ថា ឈឺចុកចាប់ក្រលៀន រំពេចនោះ លោកមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញ លឹង្គរបស់ខ្លួន​ត្រូវបានកាត់ផ្តាច់ ។ ភ្លាមៗបុរសដែលជាជនរងគ្រោះត្រូវបានគេនាំយក ទៅសង្គ្រោះនៅ ឯ មន្ទីរពេទ្យ Kuala Lumpur General Hospital ក្នុងគោលបំណងធ្វើការវះកាត់តភ្ជាប់លឹង្គរបស់លោក សាជាថ្មី ។


ស្រ្តីជាភរិយា និងជាជនដៃដល់ មានកូន ៥ នាក់ជាមួយនឹងស្វាមីដើម  ក្រោយមកទៀត នាងបានរៀប ការជាមួយស្វាមីថ្មី ដែលជាជនរងគ្រោះខាងលើ ដែលជាជនជាតិប៉ាគីស្ថាន។ មានជំនឿជាក់ឲ្យដឹងថា នាងទ្រាំលែងបាននឹងទាសករ   ផ្លូវភេទ ជាមួយនឹងស្វាមីថ្មី ដូច្នេះ នាងក៏បានសម្រេចចិត្ត កាត់លឹង្គប្តី ចោលតែម្តង៕

ប្រែសម្រួល ៖ តារា

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Save the Children