អាជ្ញាធរពន្ធដាររបស់ប្រទេសចិនបានចាប់ផ្តើមស៊ើបអង្កេតទៅលើកិច្ចការសារពើពន្ធរបស់ឧស្សាហកម្មខ្សែភាពយន្ត និងទូរទស្សន៍បន្ទាប់ពីមានការចោទប្រកាន់ថា តារាស្រីនាង Fan Bingbing បានបន្លំកិច្ចសន្យា ឲ្យដាក់តម្លៃខ្លួនទាប ព្រោះតែមិនចង់បង់ពន្ធច្រើន ។
ប្រភពដដែលបានបន្តទៀតថា តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានចុះកិច្ចសន្យាថតរយៈពេល ៤ ថ្ងៃ ជាមួយនិងតម្លៃខ្លួនជាង ១ លានដុល្លារ ។ ទទ្ទឹមនឹងនេះផងដែរ ត្រូវបានគេដឹងថា នេះគ្រាន់តែតម្លៃក្លែងក្លាយប៉ុណ្ណោះ ចំនែកឯតម្លៃពិតប្រាកដគឺមានចំនួន ៨ លានដុល្លារ ។ នេះជាហេតុធ្វើឲ្យតារាស្រីរូបនេះ មានការក្លែងបន្លំឯកសារព្រោះមិនចង់បង់ពន្ធច្រើន ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
នៅក្នុងនោះផងដែរ មេធាវីផ្ទាល់របស់នាង Fan Bingbing បានចេញមុខបដិសេធថា មានមនុស្សគ្រាន់តែចង់បំផ្លាញកត្តិយសរបស់នាងប៉ុណ្ណោះ ។
គួរបញ្ជាក់ឲ្យដឹងថា ប្រសិនបើការបន្លំតម្លៃខ្លួនក្នុងការចុះកិច្ចសន្យាថតកុននោះជាការពិត កំពូលតារាស្រីនាង Fan Bingbing កំពុងប្រឈមមុខនឹងការជាប់គុក ពី ៣ ទៅ ៧ ឆ្នាំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ variety