CamNews

តារា 

តារាថៃដែលធ្លាប់មានរឿងអាស្រូវជាមួយកូនខ្លួនឯង ពេលនេះគំរប់ខួបស្នេហា ១៦​ ឆ្នាំ ខណៈកូនប្រុសទាំង៣ ពេញកំលោះ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់ដែលសម្តែងតួឈ្នានីនស្ទើរតែគ្រប់រឿង បើមិនដូច្នេះទេក៏សម្តែងជាតួកាចនិងចិត្តអាក្រក់ដែរ ប្រសិនបើអ្នកមិនបានដឹងអំពីជីវិតពិតរបស់គាត់ទេ ប្រហែលជាស្អប់និងគ្មានអ្នកណាចូលចិត្តគាត់ឡើយ ។ 

ក្នុងជីវិតពិតរបស់តារាសម្តែងស្រី នាង Kejmanee Pichaironnarongsongkhram មានស្វាមីជាតារាសម្តែងដូចគ្នា ហើយលោកមានឈ្មោះថា Jetrin Wattanasin ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាដល់ទៅ ១៦ ឆ្នាំទៅហើយ ព្រមទាំងមានកូនប្រុសសង្ហាៗដូចគ្នាដល់ទៅ ៣ នាក់ឯណោះ ។ បុរសទាំងបីនាក់នេះត្រូវបាននារីៗជាច្រើនឈ្លក់វង្វេងមិនតិចទេជាមួយនិងរូបរាងសង្ហាដូចឪពុករបស់ពួកគេកាលនៅកំលោះយ៉ាងចឹង ។ 

ដោយយោងតាមបង្ហោះរបស់អ្នកនាង Kejmanee កាលពីសប្តាហ៍មុន អ្នកនាងបានប្រារព្ធនូវពិធីតូចមួយជួបជុំគ្រួសារក្នុងថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍ចំនួន ១៦ ឆ្នាំ ខណៈពេលដែលកូនប្រុសទាំងបីពេញកំលោះអស់ទៅហើយ ។ គួរបញ្ជាក់ឲ្យដឹងថា នាង Kejmanee ធ្លាប់មានរឿងអាស្រូវថា ស្រលាញ់កូនខ្លួនឯងព្រោះស្និទ្ធិស្នាលជាមួយគ្នាខ្លាំងពេក ប៉ុន្តែការពិតទៅគ្រាន់តែជាក្តីស្រលាញ់ដែលម្តាយចង់បង្ហាញឲ្យកូនប្រុសរបស់គាត់ទៅកាន់កូនប្រុសប៉ុណ្ណោះ ៕






 


ដោយ ៖ គន្ធា


ប្រភព​ ៖ IG


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin