មិនគួរឲ្យជឿ ៖ ក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ ត្រូវបានស្លាប់ដោយអកុសល ខណៈពេលដែល កំពុងតែមានបំណង ចង់ថតរូបនៅលើ ផ្លូវដែល (រថភ្លើង) នៅជិតទីក្រុង Foshan ដែលស្ថិតនៅក្នុងខេត្ត Guangdong ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ NetEase កន្លែងនេះ ត្រូវបានគេនិយាយថា ជាកន្លែងគោលដៅទេសចរណ៍ មួយដែលពេញនិយម ក្នុងអំឡុងពេល និទាឃរដូវ ដោយមានការ រីកដុះដាល ផ្កា និង ទេសភាពសដ៍ស្រស់ស្អាត ថែមទៀតផង ។
បើយោងតាមរបាយការណ៍ពី Rather Graphic បានឲ្យដឹងថា ទោះបីជាទទួលបាន ការព្រមាន នឹងការដាស់តឿន ជាច្រើនពីអ្នកដែលឈរមើល រូបនាង កំពុងតែឈរនៅ លើផ្លូវដែលគ្រោះថ្នាក់នោះ តែក្មេងស្រីនោះ នៅតែបន្តការថតរូប (selfies) នៅលើទីតាំងដែលគ្រោះថ្នាក់នោះ ហើយពេលនោះ ស្រាប់តែត្រូវរថភ្លើង ដោយបើកក្នុងល្បឿន លឿនមកចំ ពីក្រោយក្មេងស្រី ម្នាក់នោះ ហើយក្រោយមក ក៍បានលឺ ដំណឹងថា ក្មេងស្រីម្នាក់នោះ ត្រូវបានស្លាប់ នៅកន្លែង កើតហេតុបន្ទាប់ពីត្រូវរថភ្លើងបុកមកម៉្លេះ ។
គួរឲ្យស្ដាយណាស់នៅពេលដែលលឺ រឿងបែបនេះ ហើយហេតុការណ៍នេះ គឺខុសពីឆ្នាំ ២០១៤ គ្រោះថ្នាក់នៅក្នុងឆ្នាំ ២០១៤ គឺបានកើតឡើង នៅតំបន់ដាច់ស្រយាល មួយដែលមានបុរស ២នាក់ ដែលស្ថិតនៅក្នុងខេត្ត Nanjing បានឈរនៅលើ ផ្លូវដែក ដើម្បីចង់ថតរូប (selfies) ពេលនោះស្រាប់តែពួកគាត់ទាំង ២ នាក់ត្រូវបាន ធ្វើឲ្យរថភ្លើងត្រូវឈប់ ហើយពួកគាត់ក៍ ត្រូវបានគេចាប់ ឃុំខ្លួនអស់រយៈពេល ៥ ថ្ងៃ ។
គួររំលឹកឲ្យដឹងថា រឿងកាលពីឆ្នាំមុនមួយទៀត មានបុរសម្នាក់ក៍ ត្រូវបានស្លាប់ ដោយធ្លាក់ចុះពី លើច្រាំងថ្មចោទ មួយខណៈពេល ដែលគាត់ កំពុងតែ ព្យាយាមថតរូប selfies ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist