ព័ត៌មានអន្តរជាតិ ៖ អង្ករ ក្លែងក្លាយ ផលិតពី ក្រដាស រមូរតូចៗ ត្រូវបានរកអោយឃើញថា បាន បង្ហាញវត្តមានរបស់ខ្លួនឡើង នៅក្នុងខេត្ត Guangdong ប្រទេសចិន ដើមសប្តាហ៍នេះ បន្ទាប់ពី ស្រ្តីម្នាក់ ចាប់អារម្មណ៍បានថា បាយដែលខ្លួន កំពុងតែ ទំពាញ៉ាំនោះ រឹងប្លែក ខុសពីសព្វមួយដង
មាននាមត្រកូលថា Cai លោកស្រី គូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា៖លោកស្រី និងសមាជិក គ្រួសារឯទៀត ពិតជាមិនបានដឹងថា អង្ករ ដែលកំពុង តែ ញ៉ាំរាល់ថ្ងៃនេះ ជាអង្ករ ក្លែងក្លាយនោះទេ លុះមកដល់ ថ្ងៃដើមសប្តាហ៍នេះ ខណៈលោកស្រី ទំពាបាយ ពិបាកញ៉ាំខ្លាំង បើ ធៀបទៅនឹងរាល់ដង លោកស្រី ក៏ខ្ជាក់ចេញ និងពិនិត្យអោយល្អិតល្អន់ ទើបរកឃើញថា តាមពិត ទៅអង្ករដែលរឹងខ្លាំង ពិបាកញ៉ាំនោះ គឺផលិតចេញពី ក្រដាសរមូរតូចៗ ។
លោកស្រី Cai បន្តអោយដឹងថា លោកស្រី បានទិញអង្ករ ប្រភេទនេះ ពីហាងលក់ទំនិញក្នុងស្រុក មួយកន្លែង ខណៈអ្នកលក់ធានាអោយបានថា ជាអង្ករសុទ្ធ ពីកសិករជនបទ គ្មានបន្ថែមសារជាតិ គីមីនោះទេ ។
គួររំឮកថា ដើមឆ្នាំនេះ ប្រធានបទក្តៅ អង្ករក្លែងក្លាយ ចរាចរនៅក្នុង ប្រទេសចិន ក៏ដូចជា នៅលើ ទីផ្សារតំបន់អាស៊ី គឺជាព័ត៌មាន ដ៏រស៊ើបមួយ ក្រោយអង្ករក្លែងក្លាយត្រូវ បានគេរកឃើញថា ផ្សំឡើងពី ដំឡូងបារាំង ដំឡូងជ្វា និងប្រភេទជ័រសំយោគមួយ ចំនួនផ្សេង ទៀត ។ យោងតាម របាយការណ៍ ពីទំព័រ Oryza.com អោយដឹងថា អង្ករក្លែងក្លាយពេលដាំឆ្អិននឹងក្លាយជារឹងខុសពីធម្មតា ចំណែក ស៊ុបដែលដាក់អង្ករនេះចូលហាក់ដូចជាគ្មានជាតិ និងឆេះនៅពេលរងកម្ដៅខ្លាំង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា