ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អំឡុងថ្ងៃពុធនេះ ក្រោយពីបានដកស្រង់សម្តី អាជ្ញាធរក្នុងតំបន់ បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថាដោយមានការសង្ស័យថាមកពីអាហារមានជាតិពុល សិស្សសាលាបឋម ១០៩ នាក់ មកពីសាលាមួយកន្លែង ក្នុងខេត្ត Hainan ភាគខាងត្បូង ប្រទេសចិន បានដេកពេទ្យ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។
គួរបញ្ជាក់ថា សិស្សសាលាបឋមខាងលើ រាប់រយនាក់ ក្រោយពីទទួលយកការទទួលទាន អាហារ ថ្ងៃត្រង់ ថ្ងៃអង្គារ ពួកគេ ក៏បានចាប់ផ្តើម ធ្វើទុក្ខទោម្នេញ ខណៈបានរកឃើញ រោគសញ្ញាពុលអា ហារមួយចំនួន ដោយនៅក្នុងនោះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃពុធ នេះ សិស្សសាលាមានគ្នាដល់ ទៅ ១០៩ នាក់ហើយ បានដេកពេទ្យ ដើម្បីការសម្រាក និង ព្យាបាល ខណៈពេលដែលសេចក្តីរា យការណ៍ បញ្ជាក់អោយដឹងថា សិស្សសាលា ៦៩ នាក់ ដែលបានបញ្ជាក់ថា បានពុលអាហារនោះ ឥលូវពួកគេបានធូរស្រាលច្រើនហើយ ។
គួររំឮកថា នៅមានបណ្តាក្មេងៗជាច្រើននាក់ផ្សេងទៀតក៏កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ យ៉ាងណាមិញ មូលហេតុដែលនាំអោយមាន ករណី ពុលអាហារ លើកនេះ ពុំទាន់ជាក់ច្បាស់នៅ ឡើយនោះទេ ពោល ស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia