ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋក្នុងស្រុក នៅពេលថ្មីៗនេះ បានធ្វើការតវ៉ា បន្ទាប់ពីពួកគេបានឃើញវត្ត មានស្រីៗបម្រើសេវាកម្មផ្លូវភេទ ដោយផ្ទាល់ភ្នែក នៅឯផ្ទះបនស្រីមួយកន្លែង ជិត នឹងសាលាបឋម Tang Xia សង្កាត់ Pengjiang ក្រុង Jiangmen ខេត្ត Guangdong ប្រទេសចិន ។
ក្រុមស្រ្តីរកស៊ីផ្លូវភេទទាំងនោះ តែងតែ បោយដៃ និង បង្ហាញសកម្មភាពមិនប្រក្រតី មិន ទំនងភ្នែក ទៅកាន់បុរសដែលធ្វើដំណើរឆ្លងកាត់ផ្លូវ Xinlong ខណៈប្រការនេះ ពលរដ្ឋក្នុងស្រុក បានធ្វើការតវ៉ា ប្រឆាំងថាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេជាខ្លាំង ។ ពលរដ្ឋក្នុងស្រុកម្នាក់ ស្រាយបំភ្លឺដល់ ភ្នាក់ងារសារព័ត៌មាន អោយដឹងថា ៖ សកម្មភាពរាល់ថ្ងៃនេះ គឺវាមានឥទ្ធិពល អាក្រក់ ទៅដល់ក្រុម ក្មេងៗដែលធ្វើដំណើរឆ្លងកាត់ទីនេះ វាមិនមែនជាឧទាហរណ៍ល្អសម្រាប់ ពួកគេ នោះទេ ដូច្នេះពួក យើងត្រូវតែកំចាត់មេរោគសង្គមនេះចោល ។ គួររំឮកថា ប្រធាន បទ មួយនេះ មិនមែនជាលើកទី ១ នៅ ក្នុង ប្រទេសចិន នោះទេ ពោល កាលពីប៉ុន្មានឆ្នាំកន្លងទៅ មន្រ្តី ប៉ូលីសក្នុងប្រទេស បានចុះ បង្ក្រាបឈានទៅដល់បិទបនស្រី ៦ កន្លែង ដែល មាន វត្តមាន នៅជុំវិញ អនុវិទ្យាល័យ នាទីក្រុង សៀង ហៃប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា