CamNews

ប្លែកៗ 

ប៉ូលិស​អូស្ត្រាលី​រក​ឃើញ គ្រឿង​​ញៀន​រាវ​​ក្នុង​​អាវ​​ទ្រ​នាប់ មាន​តម្លៃ​​រហូត១០០០លាន​​ដុល្លារ

(អូស្ត្រាលី)៖ ប៉ូលិសអូស្ត្រាលី បានចុះបង្ក្រាប និងរឹបអូសបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនរាវ (liquid methylamphetamine) ឬ​គ្រឿងញៀនទឹកកក (ice) គិតជាទឹកប្រាក់ មួយពាន់លានដុល្លារអូស្ត្រាលីប្រហាក់ ប្រហែលហ្នឹង ៧០០លានដុល្លារ​អាមេរិក ដែលផ្ទុកនៅក្នុងអាវទ្រនាប់ ស៊ីលីខន របស់ស្ត្រី និងគ្រឿងតុបតែងខ្លួន មួយចំនួនទៀត។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

តាមអាជ្ញាធរអូស្ត្រាលីបញ្ជាក់ថា វាជាការបង្ក្រាបបានគ្រឿងញៀន ទ្រង់ទ្រាយធំបំផុត ប្រភេទខាងលើនេះ ដែលមិនធ្លាប់ធ្វើឡើងកន្លងមកនោះឡើយ។ រដ្ឋមន្ត្រីយុត្តិធម៌សហព័ន្ធលោក ម៉ៃឃើល ឃីណាន (Michael Keenan) បាន លើកឡើងដូច្នេះថា «កន្លងមកគ្រឿងញៀនទាំងនេះ បានពង្វក់ប្រជាជនយើង ៣,៦លាននាក់ ដែលយើងបានប្រមូលយកមកអប់រំ ចាប់តាំងពីតាមដងផ្លូវ»។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះក៏មានជនជាតិចិនផងដែរ ហើយគ្រឿងញៀនរាវសរុប ៧២០លីត្រ ត្រូវបានរឹបអូសទុក​បំផ្លាញចោល៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news