CamNews

តារា 

អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល ខណៈ​ដែល Marion Cotillard តុប​តែង​មុខ​ស្រ​ដៀង Angelina Jolie

(អាមេរិក)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ សម្រាប់មហាជន ដែលបានឃើញ Marion Cotillard តុបតែងមុខមាត់ មើលទៅស្រដៀងនឹង Angelina Jolie ដែលសម្លឹងមួយភ្លែត ស្មានថាជាកូនភ្លោះ។

តារាស្រីជនជាតិបារាំងរូបនេះ ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹង Brad Pitt ផងដែរ ហើយនាង និង Angelina មានវ័យ៤១ឆ្នាំដូចគ្នា ដែលអ្នកគាំទ្រមើលឃើញថា Marion បានផ្លាស់ប្តូរការ តុបតែងផ្ទៃមុខទាំងការលាបក្រែម បបូរមាត់ និងតុបតែងសក់ប្រហាក់ប្រហែល នឹង Angelina ប៉ុន្តែចំងល់នេះ ត្រូវបានបកស្រាយថា នាងកំពុងតែរៀបចំខ្លួន ថតខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា Rock’n Roll ជាមួយ នឹងដៃគូ Guillaume Canet ហើយក៏បានថតរូប បង្ហោះលើ Instagram ទើបធ្វើឲ្យមហាជន នាំគ្នាភ្ញាក់ផ្អើលដូច្នេះ។

អ្នកគាំទ្រមួយចំនួន លើកឡើងថា ពួកគេពិតជាភ្ញាក់ផ្អើលមែន ពេលដែលឃើញរូប Marion ពីដំបូងមើល ទៅស្រដៀង Angelina ដោយសារតែបបូរមាត់ និងសក់ហើយខ្លះ មិនចង់ឲ្យតារារបស់គេធ្វើខ្លួន ខុសធម្មជាតិដើមទេ ព្រោះពួកគេចូលចិត្តសម្រស់ Marion ពីមុនច្រើនជាង។ សំណាងល្អ ក្រុមអ្នកគាំទ្របានទទួល ការឆ្លើយតបពី Marion Cotillard ថានាងពេញចិត្តតាម តម្រូវអ្នកគាំទ្រហើយការតុបតែងនេះ គ្រាន់តែដើម្បីថតរឿងប៉ុណ្ណោះ៕







ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie Dy sonita Marion Cotillard