CamNews

ភាពយន្ត 

Deadstock (កំណប់បុរាណ) ជាជំរើសល្អបំផុតក្នុងខែវិច្ឆិកានេះសំរាប់អ្នកចូលចិត្តរឿងរ៉ូមែនតិច (Trailer)

សំរាប់អ្នកដែលចូលចិត្តមើលកុនក៏ដូចជារឿងភាគបែបស្នេហាប្រាកដជាទទួលស្គាល់និងគាំទ្ររឿងថៃជាមិនខានហើយ Deadstock (កំណប់បុរាណ) ជារឿងមួដែលមិនគួរំលង។ ជាដំបូងយើងចង់ពន្យល់ទៅកាន់អ្នកអាននិងហ្វេនពីពាក្យ Deadstock សិន។ Deadstock គឺសំដៅទៅលើរបស់របរប្រើប្រាស់ណាដែលចាស់ៗនិងលែងមានការផលិតថ្មី ពោលគឺដាច់ស្តុក។ យើងនឹងវិលត្រលប់ទៅទស្សវត្តឆ្នាំ១៩៧០និងជូបជាមួយការតុបតែងខ្លួនបែបយុវវ័យក្នុងពេលនោះ។ Deadstock (កំណប់បុរាណ) នឹងណែនាំយើងឲ្យស្គាល់យុវជនម្នាក់ឈ្នោះ ឡ(Loh) ដែលជាអ្នកចូលចិត្តប្រមូលទុករបស់របរចាស់ៗដូចជាសម្លៀកបំពាក់ ម៉ូតូ បំណែកគ្រឿងម៉ាស៊ីន នាឡិកាដៃ និង CD ជាដើម។ គាត់មិនដែលគិតពីអ្វីផ្សេងទេគឺថាងប់ងល់នឹងអេតចាយដែលគាត់ប្រមូលទុកតែម្តង។ ឡ(Loh) មានក្តីសង្ឃឹមយ៉ាងមុតមាំថារបស់ចាស់ៗទាំងនោះនឹងមានតម្លៃនៅថ្ងៃណាមួយរហូតដល់ថ្ងៃមួយគាត់បានជួបនារីក្នុងក្តីសុបិនរបស់គាត់។ ពិភពលោកចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗសំរាប់ ឡ(Loh) តាំងពីពេលនោះមក។ តើវាជាការផ្លាស់ប្តូរល្អរឺអាក្រក់សំរាប់គាត់? តើន័យធៀបរឺអត្ថន័យរបស់ Deadstock (កំណប់បុរាណ) ជាអ្វីឲ្យច្បាស់ទៅ? បើចង់ដឹងច្បាស់តោះចូលរួមទស្សនាដោយទិញសំបុត្រពីពេលនេះទៅ។




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។







Tags: Westec Movie Eddie The Eagle Deadstock