CamNews

ព័ត៌មានជាតិ 

ក្រសួង សុខាភិបាល ចាត់វិធានការថ្មី បង្ការជំងឺ អេប៊ូឡា

ភ្នំពេញ៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជា កំពុងតែរៀបរៀង ចាត់វិធានការថ្មីៗបន្ថែមទៀត រួមទាំងការរៀបចំសារ អប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីរួម ចំណែកក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺអេប៊ូឡា ដ៏ប្រល័យនេះ។

លោក ម៉ម ប៊ុនហេង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែសីហា ឆ្នាំ ២០១៤ ថា បើសិនជាប្រទេសកម្ពុជា មានករណី អ្វីមួយកើតទ្បើង ជាយថាហេតុនោះ លោក នឹង ចាប់វិធានការ ភ្លាមៗ តែម្ដង ដូចជា បើកើតនៅខេត្ដណា លោក ចាត់ខាងមន្ទីរពេទ្យ ព្យាលបាល ដោយដាក់ជនដែលមានការ សង្ស័យយកទៅពិនិត្យ តាមដានឲ្យបានត្រឹមត្រូវ ឲ្យគ្រប់២១មួយថ្ងៃ ដោយ ដាក់នៅកន្លែងដោយទ្បែកពីគេ។

លោក បន្ថែមថា «ផែនការរបស់យើង ដើម្បីពិនិត្យនូវជំងឺអេប៊ូទ្បា នេះ គឺកាលដែលដាក់ក្រុមពេទ្យ នៅច្រកចេញ ចូលអន្ដរជាតិ ហើយនឹងរៀបចំ បណ្ដាញឆ្លើយតបបន្ទាន់នៅពេលណា មានអ្នកដំណើរដែលយើងសង្ស័យ យើង នឹងបញ្ជូនមកមន្ទីរពេទ្យ ដែលយើងបានរៀបចំ នៅភ្នំពេញ មន្ទីរកាល់ម៉ែត្រ នៅប៉ោយប៉ែត គឺនៅមន្ទីរពេទ្យ ប៉ោយប៉ែត នៅសៀមរាប គឺមន្ទីរពេទ្យ សៀមរាប នៅស្វាយរៀង យើងមានមន្ទីរពេទ្យស្វាយរៀង”។

លោក លី សូវ៉ាន់ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ផងដែរថា ប្រទេស កម្ពុជា រហូតមកដល់ពេលនេះ (ល្ងាចថ្ងៃព្រហស្បតិ៍នេះ) មិនទាន់មានករណី ឆ្លងនូវវីរុសអេប៊ូទ្បា នៅទ្បើយទេ ។

លោក បន្ថែមថា «យើងងាកទៅប្រទេសវៀតណាមវិញ ជនជាតិនីហ្សេរីយ៉ា ពីរនាក់ត្រូវបានដោះលែងវិញហើយ ក្រោយ ពេលពិនិត្យសុភាព មិនមានវីរុសអេប៊ូទ្បា នោះ តែខាងមន្ទីរពេទ្យវៀតណាម នៅតែតាមដាន រហូតគំរប់ ២១ថ្ងៃ ។

ព្រមជាមួយគ្នានោះផងដែរ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអះអាងថា ប្រទេស កម្ពុជា អត់មានវត្ត មានជំងឺ អេប៊ូឡា ដ៏ប្រល័យរាតត្បាតនៅឡើយទេ ប្រការដោយសារតែក្រសួងសុខាភិបាល កម្ពុជា បានបង្ការ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ គ្រាដែលប្រទេសជិតខាងកម្ពុជា ត្រូវបានគេ រាយការណ៍ថា សង្ស័យថា មានករណីនេះ ឆ្លងតាមអ្នកដំណើរមកពីតំបន់អាហ្វ្រិច។

ថ្លែងនៅក្នុងពិធី សម្ពោធអគារថ្មី និងចែកសញ្ញាប័ត្រ ដល់សិស្ស-និស្សិតវិទ្យាស្ថានប៊ែលធី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០១៤ ជាមួយនឹងការកោតសរសើរ ដល់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ដែលបានយកចិត្តទុកខ្ពស់ និងដាក់ចេញវិធាន ការទប់ស្កាត់ ជាបន្តបន្ទាប់មកនោះ។

សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា « គឺមកដល់ពេលនេះ វាមិនទាន់មានថ្នាំ អ្នកវិទ្យាសាស្រ្ដលើពិភពលោក កំពុងតែខិតខំ ដើម្បីរកថ្នាំព្យាបាល ឯជំងឺអេដស៍ មិនទាន់រកថ្នាំព្យាបាលបានផង គ្រាន់តែពន្យារជីវិត វាចេញ អេប៊ូទ្បាននឹងមក អាហ្នឹងវាងាប់លឿនហ្មង ហើយចេះតែនាំគ្នាប្រកាសហើយ កម្ពុជាមានវត្ដមាន វាអត់ មានទេ»៕

- អាន ៖ Ebola មិនទាន់​មក​ដល់​កម្ពុជាទេ ខណៈ​វៀតណាម ថៃ និង​មីយ៉ាន់ម៉ា ប្រកាស​អាសន្ន

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh