CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក​ផ្តល់​ប្រាក់ ​១០លាន​ដុល្លារ​ ដើម្បីលុប​​បំបាត់​​ពល​​កម្ម​​កុមារ​​ នៅ​កម្ពុជា

សហរ​ដ្ឋអាមេរិក បានប្រកាស​ផ្តល់ប្រាក់ ​   ១០លានដុល្លារ ដើម្បី​លុប​បំបាត់​​ពល​​កម្ម​កុមារ​​នៅ​
កម្ពុជា។​

យោង​តាម​ក្រសួង​ការ​បរទេស ផ្នែក​ការងារ​របស់​សហរដ្ឋអាមេរិក ឲ្យ​ដឹងថា ​​ទឹក​​ប្រាក់​​១០លាន
ដុ​ល្លារ​នោះ ​គឺដើម្បី​កិច្ច​ព្រម​ពៀង​សហប្រតិបត្តិការ     ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​​ពល​កម្ម​​​​កុមារនៅ
កម្ពុជា ក្នុង​​វិស័យ​​កសិកម្ម​​ នេសាទ និងផ្នែកសេវា​កម្ម​​ក្នុង​​ស្រុក​​ផ្សេងៗ​​ទៀត។ គម្រោងនេះ​ ផ្តល់
​ឲ្យក្នុង​គោលដៅ​កាត់​បន្ថយ​បញ្ហា​មិន​ប្រក្រតី​ក្នុងសង្គម និង​​ការ​​​លើក​តម្កើង​កាលានុវត្តភាព​សេដ្ឋ
កិច្ចសំរាប់​គ្រួសារ​ដែល​មាន​ កុមារ​រង​គ្រោះ ​ដោយ​​សារ​​ពលកម្ម​។ 

របាយការណ៍របស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ដែល​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០០២ បង្ហាញ
ថា កុមារប្រមាណជា ១លាន​កន្លះ ប្រឈមនឹងបញ្ហាពល​កម្ម​កុមារ ដែល​ក្នុង​នោះ ប្រមាណជា
៧៥០០០០នាក់ ស្ថិត​ក្នុង​ទម្រង់​ពល​កម្ម​បែបធម្មតា ហើយ​ប្រមាណ​ជា​៣​៥០០០០នាក់ ស្ថិត
ក្នុងទម្រង់​ពល​កម្ម​​​ធ្ងន់ធ្ងរ។ តាមរយៈផែនការជាតិឆ្នាំ២០០៨ ដល់២០១២ វិស័យចំនួន១៦ ត្រូវ
បាន​ចាត់ទុកថា ជាពលកម្មកុមារ រូមមានវិស័យ​កសិកម្ម សំណង់ នេសាទ និងសេវា​បម្រើ​តាម
​​ផ្ទះ​ជាដើម ។

ប្រធាន​គម្រោង​លុប​បំបាត់​ពលកម្ម​កុមារ​នៅកម្ពុជា​ លោក អ៊ុក ស៊ីសុវណ្ណ បាន​មាន​​ប្រសាសន៍
​ថា ​ពលកម្មកុមារ​ភាគ​ច្រើន ​គឺចាប់​ពីអាយុ ១២ឆ្នាំឡើង  ហើយ​​មូល​ហេតុ​នៃពលកម្ម​​កុមារ​នេះ ​
គឺដោយសារ​ភាព​ក្រីក្រ​ ការ​ឲ្យ​តម្លៃ​ទាប​លើ​​ប្រព័ន្ធ​អប់រំ​​ ទស្សនៈ​​បុរាណ​របស់​ពលរដ្ឋ​ និងការ​អូស
​ទាញសំភារៈ​និយម។

​គួរបញ្ជាក់ថា កាលពីថ្ងៃទី  ១២ ខែកក្កដា    ឆ្នាំ២០១២ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី​​ការ
​បរទេស​​សហរដ្ឋ​អាមេរិក​  លោក​ស្រី ហ៊ីល​ឡារី គ្លីន​តុន បានប្រកាសថា សហរដ្ឋ​​អាមេរិក​​នឹង​​
ប្តេជ្ញា​​ជួយ​លើក​​កម្ពស់​សុខ​ភាព​ប្រជា​ពលរដ្ឋ​ កម្ពុជា និងការជួយដល់​កុមារ​កម្ពុជាដែលកំពុងរង
គ្រោះ៕

ដោយ ៖ សីហា
ប្រភព ៖ wave3/vod


Tags: usa cambodia fund