ថៃ ៖ នាង Davika បានក្លាយជាតារាល្បីមួយដួងនៅឯ Paris Fashion Week 2018 ហើយបានជួបតារាល្បីៗជាច្រើននៅក្នុងកម្មវិធីនោះ ។
តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា វាពិតជាអស្ចារ្យណាស់នៅក្នុងកម្មវិធី Paris Fashion 2018 ហើយខ្ញុំបានទទួលនូវបទពិសោធន៍ល្អបំផុតពីព្រឹត្តិការណ៍នោះ ។ វាពិតជាពិបាកក្នុងការថ្លែងនូវអារម្មណ៍ពិត ហើយខ្ញុំក៏មិនដឹងថា ខ្លួនឯងមានឱកាសក្នុងចូលរួមទៀតឬអត់នោះទេ ។
Davika បន្ថែមទៀតថា ក្រុមការងារគឺជាមនុស្សល្អ ហើយខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពួកគាត់ វាពិតជាអស្ចារ្យខ្លាំងមែនទែន ។
ខ្ញុំបានជួបតារាល្បីជាច្រើននៅទីនោះ ខ្ញុំពិតជារំភើប ហើយគ្រប់គ្នាក៏សប្បាយរីករាយផងដែរក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ។ ជាងនេះទៅទៀតខ្ញុំពិតជាស្រលាញ់មនុស្សស្រីទាំងអស់នៅទីនោះណាស់ បើទោះបីជាពួកគេមកពីប្រទេសផ្សេងៗក៏ដោយ ។
ជាចុងក្រោយខ្ញុំសុំអរគុណសម្រាប់ការឆ្លើយតបល្អៗពីហ្វេន ហើយក៏អរគុណសម្រាប់ការទស្សនា និងគាំទ្រដល់រូបនាងខ្ញុំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate