CamNews

កីឡាអន្តរជាតិ 

នៅ​សល់ ១០០​ថ្ងៃ​ទៀត ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង​ចាប់​ផ្តើម​ហើយ!

(ប៉ារីស)៖ ការ Countdown (រាប់ថយក្រោយ) នៅសល់ត្រឹមតែរយៈពេល ១០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2016 ដែល​មាន​ប្រទេស​បារាំង​ធ្វើ​ម្ចាស់​ផ្ទះ​នោះ នឹងចាប់ផ្តើម ហើយប្រកួត១ខែពេញ ។

គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ គឺរយៈពេលចាប់ផ្តើមប្រកួតជាផ្លូវការនៅសល់ត្រឹមតែ៣ខែ និង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​នឹងថ្ងៃប្រកួតជា ផ្លូវការនាថ្ងៃទី១០ ខែមិថុនា​ខាង​មុខ និង​បញ្ចប់​ទៅ​វិញ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ២០១៦ ដោយ​មាន​២៤ក្រុម​ចូល​រួម​ទូទាំង​ទ្វីប​អឺរ៉ុប លើក​ទី​១ ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់​ប្រចាំទ្វីបអឺរ៉ុប UEFA សម្រេចបង្កើន ក្រុមពី១៦ ឡើង​មក​ដល់​២៤ក្រុម ចែក​ចេញ​ជា​៦​ពូល ក្នុង១ពូលមាន ៤ក្រុម ។

មុនយុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តងនេះចាប់ផ្តើម គ្រប់លីកទាំងអស់នឹងបញ្ចប់បញ្ចប់នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​ទុក​ឱកាស​ឲ្យ​កីឡាករ​ជួប ជុំ​គ្នា​ជួយ​ក្រុម​ជម្រើស​ជាតិរបស់ពួកគេរៀងៗខ្លួន ក្រោយពេលការប្រកួត​ពាន​ជើង​ឯក​ប្រចាំ​ទ្វីប​អាម៉េរិក Copa Junior America 2016 ចំនួន​៤​ថ្ងៃ ដែល​មាន​សហរដ្ឋ​អាមេរិក​ធ្វើ​ម្ចាស់​ផ្ទះ ចាំទទួល១១ក្រុមផ្សេងទៀតចូលរួម ។

កីឡដ្ឋានធំជាងគេ Stade de France ស្ថិតក្នុងទីក្រុងប៉ារីស ជាទីកន្លែងចាប់ផ្តើមបើកសម្ពោធព្រឹត្តិការណ៍នេះ ហើយជា ប្រកួតដំបូងគេរវាងក្រុមម្ចាស់ ផ្ទះមាន់គកបារាំង ទល់នឹងជម្រើសជាតិរ៉ូម៉ាន់នី ថ្ងៃរាត្រីថ្ងៃទី១០ មិថុនា ផងដែរ ហើយ ប្រសិនបើកទទួលព័ត៌មានគំរាមកំហែងពីក្រុមភេរវកម្មទៀតនោះ ការប្រកួតទាំងស្រុងនឹងត្រូវបិទទ្វារ និងគ្មានអ្នកគាំទ្រ ឡើយ នេះបើយោងតាមរបាយការណ៍របស់ UEFA ត្រូវបានដកស្រង់ដោយគេហទំព័រ BBC ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Euro 2016