ទទួលបានគ្រាប់បាល់នាំមុខ យ៉ាងឆាប់រហ័ស ហើយលេងទម្រង់ប្រកួតទប់ និងវាយបក Chelsea បង្កើតបានឱកាសយ៉ាងច្រើន ក្នុងការស៊ុតបាល់បញ្ចូលទី។ ជាក់ស្តែង ភាពខ្ជីខ្ជា របស់ក្រុមកីឡាករ ខ្សែប្រយុទ្ធ បានធ្វើឲ្យក្លឹបតោខៀវ មានការព្រួយបារម្ភ រហូតដល់ នាទី ចុងក្រោយនៃ ការប្រកួត ជាថ្មីម្តងទៀត។
ព្រោះតែរឿងនេះហើយ បានធ្វើឲ្យគ្រូបង្វឹក Mourinho ផ្ទុះការខឹងសម្បារ នៅក្នុងការផ្តល់បទ សម្ភាសន៍ ដល់អ្នកកាសែត ដោយគាត់បាននិយាយថា: “ពួកគេ គិតចង់សម្លាប់ខ្ញុំហើយ! ប្រកួតលើកណា ក៏ចឹងដែរ ខ្ញុំត្រូវ នឿយហត់ ព្រួយបារម្ភ រហូតដល់វិនាទី ចុងក្រោយនៃការ ប្រកួត។ ខ្ញុំសប្បាយចិត្ត សម្រាប់ការប្រកួតនៅតង់ទី១ ពេលពួកគេលេងបានល្អ និងទទួល បានលទ្ធផលមានប្រៀប លើគូប្រកួត។ ប៉ុន្តែការដែលចោលឱកាសដ៏ល្អៗ ក្នុងការ ស៊ុតបាល់ បញ្ចូលទីជាច្រើន នៅក្នុងតង់ទី២ វាគឺជារឿងមួយ ដែលមិនអាចទទួលយកបាន”។
Mourinho ព្រួយចិត្តជាថ្មី ជាមួយនឹងក្រុមខ្សែប្រយុទ្ធ របស់ Chelsea
ការលេងមិនសូវល្អ នៃក្រុមកីឡាករខ្សែប្រយុទ្ធរបស់ Chelsea បានធ្វើឲ្យ Mourinho មាន អារម្មណ៍ ព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចតែគូប្រកួត យកស្មើវិញបាន ដែលអារម្មណ៍ដូច្នេះ លោកមិន ចូលចិត្តបន្តិចណាសោះឡើយ។
តែបើទោះជា មានការរិះគន់ច្រើនគួរសម ដ៏ក្រុមកីឡាករខ្សែប្រយុទ្ធយ៉ាងណាក្តី លោក Morinho ក៏បានបង្ហាញនូវភាពសប្បាយចិត្ត លើការប្រកួតរបស់ Chelsea កាលពីយប់មិញ នេះផងដែរៈ “ខ្ញុំមិនចង់ដាក់សំពាធណាមួយ ដល់កូនសិស្ស (កីឡាករ) ទេ។ ខ្ញុំគ្រាន់តែចង់ បាន ឲ្យពួកគេមានការលេង ឲ្យល្អជាងនេះ។ ថ្ងៃនេះ ពួកគេលេងទប់ បានល្អណាស់។ ខ្ញុំពិត ជាសប្បាយចិត្ត លើទម្រង់លេងរបស់សិស្សៗខ្ញុំ ក្នុងការគ្រប់គ្រងការប្រកួត (គ្រប់គ្រងបាល់)។ បើទោះជាយ៉ាងណា ពួកយើងទទួលបានជ័យជំនះ។ នេះគឺ ជារឿងដ៏សំខាន់បំផុត" ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ 24h