CamNews

តារា 

Mint និយាយអ្វីខ្លះទៅកាន់ Matt ថ្មីៗនេះ? អ្នកទាំងពីរនៅតែជាមិត្ត?

ថៃ ៖ នៅក្នុងកិច្ចសម្ភាស៍ថ្មីៗនេះ នាង Mint Chalida បាននិយាយអំពីមិត្តម្នាក់គឺនាង Matt Peranee ដែលកំពុងតែមានស្នេហាជាមួយនិងអនាគតបងថ្លៃរបស់នាងគឺលោក Songkran Tejanarong​ ។

Matt Peranee និង Songkarn Taechanarong ត្រូវបានគេប្រទះឃើញធ្វើដំណើរកំសាន្តជាមួយគ្នានៅក្នុងរីសត Bonanza Resort ក្នុងប្រទេសថៃ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Mint Chalida បានចូលរួមព្រឹត្តិការណ៍មួយជាមួយនិងប្អូនប្រុសរបស់ខ្លួនគឺលោក Mon Tanutchai ហើយក៏ត្រូវអ្នកកាសែតសាកសួរអំពីរឿងរ៉ាវរបស់នាង Matt Peranee នាពេលថ្មីៗនេះ ។ Mint បាននិយាយថា នាងមិនដឹងទេថា អនាគតបងថ្លៃរបស់នាងបានណែនាំមិត្តរបស់នាងទៅឲ្យគ្រួសារស្គាល់ឬអត់ ព្រោះនាងគ្រាន់តែដឹងអំពីព័ត៌មានមួយចំនួន ដោយសារមានមិត្តផ្សេងៗផ្ញើរឲ្យនាងមើល ។ Mint  បន្តទៀតថា នាងគោរពការសម្រេចចិត្តរបស់មិត្ត ដូច្នេះហើយនាងមិនបានសួរនាំរឿងបុគ្គលឡើយ ។ 

សម្រាប់មិត្តភាពរបស់អ្នកទាំងពីរ Mint សង្កត់ធ្ងន់ថា Matt នៅតែជាមិត្តនឹងគ្នាដូចធម្មតា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Songkran Tejanarong Matt Peeranee Mint Chalida