CamNews

តារា 

នាង Kimberly ខូចចិត្តយំរហូតហើមភ្នែក ក្រោយបាត់បង់មនុស្សជាទីស្រលាញ់អស់ពីបេះដូង

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះរបស់តារាសម្តែងស្រីនាង Kimberly បានឲ្យដឹងថា ឪពុករបស់នាងមានជម្ងឺជាទម្ងន់រហូតឈានដល់ការវះកាត់ថែមទៀតផង ដូច្នេះហើយទើបធ្វើឲ្យមានការខកខានមិនបានចូលរួមទៅធ្វើបុណ្យជាមួយ Fans របស់នាង គឺដើម្បីទៅថែទាំអ្នកមានគុណរបស់ខ្លួនដែលកំពុងតែឈឺធ្ងន់ ។

ប៉ុន្តែតួឯកស្រីក្នុងរឿង "ស្នេហាអនឡាញ" នាង Kimberly មិនបានបញ្ជាក់ឲ្យបានច្បាស់ថា ឪពុករបស់ខ្លួនមានជម្ងឺអ្វីនោះឡើយ ។ ប៉ុុន្តែបើយោងតាមការបកស្រាយតាមរយៈគេហទំព័រ Kapook បានឲ្យដឹងថា ក្រោយពីវះកាត់បានប្រហែលជា កន្លះខែ ឪពុករបស់តួឯកស្រីរូបនេះក៏បាត់បង់ជិវិត អាចនេះនិយាយបានថា នេះគឺជារឿងដ៏គួរឲ្យសង្វែកសម្រាប់សមាជិកក្រុមគ្រួសាររបស់តារាស្រីល្បីឈ្មោះរូបនេះ ។​

គួរបញ្ជាក់ឲ្យដឹងថា ឪពុករបស់នាង Kimberly បានទទួលមរណៈភាពនៅថ្ងៃទី ២៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ នេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook 


Tags: Kimberly Yaya Margie Mint