CamNews

គួរអាណិតកុមារ ត្រូវធ្វើពលកម្មដើម្បីរកប្រាក់

ពិភពលោកនៅតែមានកុមារអាយុ ៥ ទៅ ៦ឆ្នាំ ត្រូវធ្វើការពេញមួយថ្ងៃនៅក្នុងរោងចក្រ និងឡឥដ្ឋ
ជាដើម ដើម្បីរកប្រាក់មកចិញ្ចឹមជីវិត ពួកគេគួរណាស់តែបានលេងសប្បាយ និងរៀនសូត្រ។

ទិវាប្រឆាំងនឹងពលកម្មកុមារត្រូវបានបង្កើតឡើងដោយអង្គការពលកម្មអន្ដរជាតិ និងត្រូវបានធ្វើ
ឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី ១២មិថុនា។ គោលបំណង គឺដើម្បីលើកកំពស់ការយល់ដឹង និងដើម្បី
ជាសកម្មភាពប្រឆាំងនឹងពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច និងយោធា។

រហូតមកដល់ពេលនេះ ការប្រើប្រាស់កម្លាំងកុមារ នៅតែមាន ដែលនេះគឺជាប្រការធំមួយគួរអោយ
ព្រួយបារម្ភ ព្រោះថា ពួកគេគឺជាទំពាំងស្នងឬស្សី ដូច្នេះ ប្រសិន "ទំពាំងមិនមានជាតិបំប៉នគ្រប់គ្រាន់
នោះទេ វានឹងមិនអាចលូតលាស់បានល្អនោះដែរ"៕

កុមារីម្នាក់កំពុងដើរលើខ្សែ ដើម្បីរកប្រាក់ ក្នុងការសំដែងមួយ នៅតំបន់ឆ្នេរ Marina,Chennai
ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០០៩។ ពលកម្មកុមារត្រូវបានប្រជាជនឥណ្ឌា
យល់ថា ជាប្រការដែលអាចទទួលយកបាន ដោយសារពួកគេគិតថា វាជាការងារដែលជួយ
កាត់បន្ថយភាពក្រីក្រ។

កុមារម្នាក់មកពីឥណ្ឌា កំពុងធ្វើការនៅក្នុងរោងចក្រមួយក្នុងតំបន់ Kathmandu ប្រទេស Nepal។

ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់កំពុងធ្វើការនៅឡឥដ្ឋមួយនៅឆាយក្រុង Peshawar, Pakistan។ ពលកម្ម
កុមារនៅទីនេះ កើតមានច្រើន ដោយសារតែការចាប់កំណើត ក៏កាន់តែច្រើនឡើងៗ ហើយប្រព័ន្ធ
សាលារៀនក៏មិនគ្រប់គ្រាន់។

បងប្អូនស្រីពីរនាក់ គឺ Divia (៥ឆ្នាំ) (ឆ្វេង) និង Maliha (៦ឆ្នាំ) ធ្វើការនៅក្នុងរោងសិប្បកម្មតម្បាញ
ខុសច្បាប់មួយនៅ Afghanistan។ នៅទីនេះ ពលកម្មកុមារ (អាយុ៥ឆ្នាំ) ត្រូវធ្វើការពីម៉ោង ៤ ដល់
ម៉ោង ២៣ ក្នុងស្ថានភាពអាក្រក់ និងប្រាក់ខែទាប។

ក្មេងប្រុសម្នាក់កំពុងឈរនៅមាត់ទ្វារ មុននឹងចូលមកធ្វើការនៅក្នុងរោងចក្រផលិតឆ្នាំង ក្រឡដី
នៅក្រុង Cairo ប្រទេសអេហ្ស៊ីប។ ធ្វើការ ៨ម៉ោង ក្នុងមួយថ្ងៃ ពួកគេទទួលបានតែ ១,៥ដុល្លារ
ប៉ុណ្ណោះ។

Hala (១៥ឆ្នាំ ,ស្ដាំ) កំពុងលីឥដ្ឋ នៅរោងចក្រមួយកន្លែងក្នុងក្រុង Cairo ប្រទេសអេហ្ស៊ីប

ពលកម្មកុមារនៅក្នុងកន្លែងលក់ធ្យូង នៅ Rangoon ប្រទេសភូមា

កម្មករកុមារម្នាក់កំពុងទូលឥដ្ឋ នៅក្នុងឡមួយ ក្នុងតំបន់ Lad Rymbai ខេត្ត Jaintia Hills ប្រទេស
ឥណ្ឌា

កុមារជាច្រើននៅឥណ្ឌា កំពុងធ្វើការផ្នែកថ្នាំជក់ ដែលទទួលបានប្រាក់ខែទាបបំផុត

ក្មេងម្នាក់នៅ Andhra Pradesh ឥណ្ឌា កំពុងធ្វើថ្នាំជក់

កុមារនៅឥណ្ឌា ធ្វើការក្នុងសិប្បកម្មផលិតថ្នាំជក់ ចាប់ពី ១០ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ និង
ទទួលបានប្រាក់ត្រឹមតែ ២ដុល្លារ នៅពេលពួកគេធ្វើបាន ១.០០០ដើម

ម្ដាយ និងកូនៗ កំពុងធ្វើថ្នាំជក់ ដើម្បីរកកម្រៃ

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: child worker labor children