CamNews

កំទេចបណ្ដាញជួញដូររូបភាពអាសអាភៀសកុមារ ទ្រង់ទ្រាយធំ

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នគរបាលអាមេរិកទើបចាប់ខ្លួនមនុស្ស ១៩០នាក់ ក្នុងយុទ្ធនាការ
បោសសំអាតរូបភអាសអាភៀសកុមារ ជាទ្រង់ទ្រាយធំ ក្នុងនោះ កុមារ ១៨នាក់ក៏ត្រូវបានជួយ
សង្គ្រោះ។

យុទ្ធនាការបោសសំអាតនេះ មានរយៈពេល ១ខែ ដែលមានឈ្មោះថា "យុទ្ធនាការ Orion"។
ភាគច្រើន អ្នកដែលត្រូវបានចាប់ខ្លួន គឺនៅអាមេរិក ក្រៅពីនេះក៏មានប្រទេស អេស្បាញ អាហ្សង់
ទីន អង់គ្លេស និងហ្វីលីពីនផងដែរ។

មន្ដ្រីទទួលខុសត្រូវម្នាក់បានអោយដឹងថា កត្ដាដែលនាំអោយមានការចាប់ខ្លួននេះ គឺចាប់ផ្ដើម
ដោយការសន្ទនារបស់កុមារមួយចំនួនជាមួយមនុស្សណាម្នាក់នៅលើអ៊ីនធើរណែត។

John Morton​ អគ្គនាយកស្ថាប័នអន្ដោប្រវេសន៍ និងគយអាមេរិក បានថ្លែងថា ៖ "យុទ្ធនាការនេះ
គឺជាការព្រមានមួយដល់អ្នកដែលបានគិតថា អាចប្រើអ៊ីនធើរណែតដើម្បីយកចំណេញពីកុមារ។
យើងកំពុងតែតាមដាន ហើយយើងនឹងរកពួកគេឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់"។

ការប្រកាស់ខាងលើក៏បានអោយដឹងថា យុទ្ធនាការនេះសំដៅចំពោះសកម្មភាពផលិត រក្សា និងការ
ចែកចាយរូបភាព វីដេអូអាសអាភៀសកុមារ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មានអ្នកមើល
ថែក្មេងម្នាក់អាយុ ៣៥ឆ្នាំ នៅ Louisiana ដោយសង្ស័យថា បានយកកុមារីអាយុ ៧ឆ្នាំម្នាក់ ដើម្បី
ថតរូបអាសអាភៀស។ ចំណែកបុរសម្នាក់ផ្សេងទៀត អាយុ ២៨ឆ្នាំ នៅ Michigan ក៏ត្រូវបានចាប់ខ្លួន ដោយសារបានរក្សារូបអាសអាភៀស ១.២០០សន្លឹក និងវីដេអូ ចំនួន ១០៩ ឈុតក្នុងកុំព្យូទ័ររបស់
ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ aljazeera/zing


Tags: child worker children sex