ជាទូទៅ យើងតែងចង់ក្លាយជាអ្នកដែលមានសមត្ថភាពមិនធម្មតា ប៉ុន្ដែ Conner (៨ឆ្នាំ) និង Cayden Long(៦ ឆ្នាំ) រស់នៅក្នុងរដ្ឋ Tennessee អាមេរិក បែរជាតស៊ូដើម្បីអោយដូចទៅនឹង
មនុស្សធម្មតា។
ពីរនាក់បងប្អូន Conner និង Cayden
Cayden ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានជម្ងឺខួរក្បាលកាលពីមានអាយុ ៤ខែ។ Cayden មិន
អាចធ្វើដំណើរ ជិះកង់ ឬហែលទឹកបាននោះទេ។ ប៉ុន្ដែបងប្រុសរបស់ Cayden គឺ Conner បាន
បំពេញបំណងរបស់ Cayden ជានិច្ច និងអាចជួយអោយ Cayden បានចូលរួមក្នុងការរត់ប្រណាំង
នៅឯកម្មវិធីកីឡា “Nashville Triathlon” ដែលត្រូវបានគេធ្វើឡើងនៅភាគខាងត្បូងអាមេរិក។
Conner បានធ្វើជា "ជើង" សម្រាប់ប្អូនក្នុងការរត់ប្រណាំង
ជារៀងរាល់ថ្ងៃ Cayden នៅតែទៅរៀននៅសាលាពិសេស។ Cayden មានរទេះសម្រាប់អ្នក
ពិការមួយគ្រឿង និងប្រើប្រាស់ភាសាកាយវិការដើម្បីធ្វើទំនាក់ទំនង។ ចំណែក Conner វិញ គេ
ស្រឡាញ់ប្អូនខ្លាំងណាស់។ Conner ថ្លែងថា ៖ "ប្អូនខ្ញុំពិតជាមនុស្សកំប្លែងណាស់ គេងាយនិង
ស្និទ្ធស្នាល និងមិនដែលខឹងនឹងខ្ញុំទេ"។
Conner ថែមទាំងអាចជួយបំពេញបំណងរបស់ប្អូនក្នុងការលេងទឹកផងដែរ
ពុកម្ដាយរបស់ក្មេងទាំងពីរនេះ គឺលោក Jeff Long និងអ្នកស្រី Jenny Long ថ្លែងថា ៖ "កូនប្រុស
របស់ខ្ញុំ មានការតស៊ូ និងមានកម្លាំងចិត្ដរឹងមាំខ្លាំងណាស់។ ខ្ញុំតែងគាំទ្រគេជានិច្ច"។ ចំណែក
កូនប្រុស Conner ថ្លែងថា ៖ "សូមកុំនិយាយថា ៖ មិនអាច"។ ពួកគេជាក្មេងគួរអោយអាណិត
ស្រឡាញ់ណាស់ មែនទេមិត្តអ្នកអានទាំងឡាយ ?
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14