CamNews

ប្លែកៗ 

ផ្អើលអស់អ្នកដំណើរ និងប៉ូលីស ខណៈក្មេងៗនាំគ្នាពាក់ទ្រនាប់ជើងកង់បួន តោងរថយន្ដក្រុង តាមដងផ្លូវ

 
អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល​ ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា ក្រុមសិស្សសាលាក្មេងៗ​ ចំនួន ៥នាក់ ដែលសុទ្ធតែជាក្មេងប្រុស ត្រូវបានសម្ថកិច្ចប៉ូ
លីស ធ្វើការឃាត់ខ្លួន និងបញ្ឈប់សកម្មភាពពួកគេភ្លាមៗ ខណៈដែលពួគគេបានពាក់ស្បែង
ជើងកង់បួន ហើយបានតោងពីក្រោយរថយន្ដក្រុង ដោយមិនខ្លាចមានគ្រោះថា្នក់។



រៀងរ៉ាវនេះ បានកើតឡើងនៅក្នុងតំបន់ Dudley ទីក្រុង West Midlands ប្រទេសអង់គ្លេស។
សម្ថកិច្ចប៉ូលីស បាននិយាយថា  ក្មេងៗទាំងនោះ គឺមានអាយុប្រហែលជា ១២-១៥ឆ្នាំ បាន
ស្លៀកពាក់ខោអាវបែបកីឡា និងទ្រនាប់ជើងកង់បួន តែមិនដឹងយ៉ាងម៉េច បានជានាំគ្នាមក
តោងក្រោយរថយន្ដក្រុងទៅវិញ។



ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឃាត់ខ្លួន និងបញ្ឈប់សកម្មភាពពួគគេ ប៉ូលីសមិនបាន
បញ្ជួនពួកគេទៅកាន់តុលាការទេ តែបានបញ្ជូនក្រុមក្មេងទាំងនេះ ទៅកាន់សមាគមន៍អប់រំ
ក្មេងវិញ ស្របពេលប៉ូលីស ក៏នឹងអញ្ញើញមាតាបីតា របស់គេមកផងដែរ។  យ៉ាងនេះក្ដី ចូរ
អ្នកទាំងអស់គ្នា កុំព្យាយាមធ្វើបែបនេះអី៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable children UK