យោងតាមការស្រាវជ្រាវមួយរបស់អ្នកជំនាញការផ្នែកសរសៃប្រសាទ William Struthers មក
ពីអាមេរិក បានអោយដឹងថា កុមារនឹងទទួលឥទ្ធិពលអស់មួយជីវិត ដោយសារតែទិន្នន័យបែប
អាសអាភាស ដែលពួកគេបានឃើញនៅអ៊ីនធើរណែត។ ព្រោះថា ខួរក្បាលរបស់កុមារកំពុងតែ
រីកចម្រើន វានឹងងាយទទួលយក ឬរង "របូស" ដោយសាររូបភាព "ក្ដៅសាច់"ទាំងនេះ។
ក្នុងវ័យចាប់ពី ៩ ដល់ ១៤ឆ្នាំ រាងកាយរបស់កុមារកំពុងរីកចម្រើនផ្នែកផ្លូវភេទ ប៉ុន្ដែខួរក្បាលរបស់
ពួកគេមិនទាន់បានរីកចម្រើនផ្នែកអារម្មណ៍នៅឡើយ។ ដូច្នេះ ការមើលរូបភាព ឬវីដេអូ រឿង "ក្ដៅ
សាច់" នឹងនាំអោយពួកគេទទួលឥទ្ធិពលយូរអង្វែង ជាក់ស្ដែង ពួកគេនឹងមានសកម្មភាពមិនល្អ ឬ
ធ្វើតម្រាប់តាមអ្វីដែលបានឃើញនៅលើកុំព្យូទ័រ។
នៅក្នុងកិច្ចពិភាក្សាថ្មីៗនេះ ដែលរៀបចំដោយក្រុមអ្នកតំណាងរាស្ដ្រអង់គ្លេស លោក Struthers
បានអោយដឹងថា ក្នុងចំណោមកុមារចំនួន ១០នាក់ គឺមាន ៨នាក់ទៅហើយ ដែលបានឃើញរូប
ភាពអាសអាភាសដោយចៃដន់ នៅលើអ៊ីនធើរណែត។ លោក Struthers បន្ដថា នៅពេលត្រូវបាន
សួរនាំ កុមារទាំងនោះ ស្ទើរតែទាំងអស់ឆ្លើយថា បានឃើញដោយចៃដន់ មិនមានការចិត្តទុកដាក់
ឬប៉ងរកមើល។ ជាក់ស្ដែង នៅពេលមានមិត្តភ័ក្ដណាម្នាក់ផ្ញើ តំណភ្ជាប់(link) មួយមកកាន់ពួកគេ
ឬដោយសារតែឈ្មោះគេហទំព័រមានលក្ខណៈធម្មតា ដូច្នេះក្មេងប្រុសងាយនឹងចូលមើលបានដោយ
ងាយ។
លោក Struthers ថ្លែងថា "រូបភាពមិនល្អដែលពួកគេបានឃើញ ហាក់ដូចជាមិនអាចលុបចេញពី
អារម្មណ៍របស់កុមារ ដោយសារតែវាបានដក់ ឬឆ្លាក់ជាប់នៅក្នុងខួរក្បាល។ នេះគឺជាប្រការដ៏មាន
គ្រោះថ្នាក់សម្រាប់ប្រព័ន្ធសរសៃប្រសាទ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14