ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន ស៊ីអិនអិន ប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយអត្ថបទ យ៉ាងហោចណាស់ មនុស្ស ៣២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណី គ្រោះថ្នាក់ ភ្លើងឆាបឆេះរថ យន្តក្រុងមួយគ្រឿង យ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃ អាទិត្យ ម្សិលមិញ នៅឯ ប្រទេស កូឡុំប៊ី ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា រថយន្តក្រុងខាងលើបានដឹកបណ្តាក្មេងៗជាច្រើន ចេញពីវិហារ មួយកន្លែង ក្រោយពីមានការប្រារព្ធកម្មវិធីនៅទីនោះ តែដឹងអីថា នៅក្នុងដំណើរវិលត្រលប់មកវិញ ក៏ បានជួបនឹងគ្រោះថ្នាក់ រន្ធត់នេះតែម្តង ។
អ្នកទាំងអស់គ្នា ស្រែកឆោឡោ ភ័យស្លន់ស្លោ និង រត់យកតែរួចខ្លួន ស្របដែលភ្លើងកំពុងតែឆាបឆេះ នេះបើយោងតាមសម្តីក្មេងប្រុសម្នាក់ ដែលបានរួចផុត ពីសេចក្តីស្លាប់ខាងលើ ក្រោយពីរត់ចេញតាម មាត់បង្អួច ។ លោក Harry Aaron ជាមន្រ្តីផ្លូវការ មកពីនាយកដ្ឋាន ការពារជនស៊ីវិល បញ្ជាក់អោយ ដឹងថា ក្នុងចំណោមជនរងគ្រោះ ទាំង ៣២ នាក់ ដែលបានស្លាប់ បាត់បង់ជីវិតនោះ ៣១ នាក់ជាក្មេង តូចៗ ខណៈម្នាក់ជាមនុស្សពេញវ័យ ។
អាជ្ញាធរ ប្រចាំតំបន់ ក៏កំពុងតែធ្វើការតាមដាន ស៊ើប អង្កេត ដើម្បីកំណត់អោយបាននូវមូលហេតុ ដែលនាំអោយមានគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ យ៉ាងដូច្នេះ ។ យ៉ាងណាមិញ បើតាម សម្តីសាក្សីមួយរូប បញ្ជាក់អោយដឹងថា បុរសជាអ្នកបើកបរ បានចាក ចេញឆ្ងាយពីរថយន្ត ទៅរក ភេសជ្ជៈផឹក ខណៈទុកអោយក្មេងៗចាក់សាំង ចូលទៅក្នុង រថយន្តដោយខ្លួនឯង ។
ប្រធានាធិបតី ប្រទេស កូឡុំប៊ី លោក Juan Manuel Santos បានចែករំលែក នូវសារកាន់ទុក្ខ នៅលើ ទំព័រទ្វីតធើ ខណៈទូទាំងប្រទេស បានចាប់ផ្តើម កាន់ទុក្ខ ទៅនឹងករណីខាងលើនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន