CamNews

យល់ដឹង 

គួរទៅទីណា ពេលមានណាត់ ជាមួយមនុស្សពិសេស?

នៅពេលអ្នកមាន ណាត់ជាមួយមនុស្ស ពិសេសរបស់អ្នក គួរគិតដល់កន្លែងដែលអាចបង្កើត ភាពរ៉ូមែន ទិក ផ្អែមល្អែម ជាពិសេស គឺរឿងសុវត្ថិភាព ។ ទីណាត់ជួបខាងក្រោមនេះ អាចជាកន្លែង ដែលអ្នកអាច ពិចារណា មុននឹងសម្រេចចិត្ត ថាទៅ.... ។

១-មើលកុន

ចំណុចល្អៈ ជាកន្លែងណាត់គ្នា សប្បាយៗនិងទើសទែង មិនពិបាកព្រួយចិត្តថា ត្រូវនិយាយគ្នាពី អ្វីពេល ទាល់ច្រក មែនទែន គឺជជែកគ្នាពីរឿងកុនតែម្តង ។ អ្នកនឹងមានឱកាស នៅកៀកកិត ហើយ នៅអាចផ្អែកលើទ្រូង គូស្នេហ៍ទៀត នៅពេលមានឈុតឆាក គួរឲ្យ ព្រឺព្រួច ។ ប្រសិនជាការណាត់គ្នា មើលកុននៅពេលល្ងាច ហើយបន្តនាំគ្នាទៅ ទទួលទាន អាហារក្តៅៗ អាចនឹងមានភាព ផ្អែមល្ហែមថែមទៀត ។

ចំណុចអាក្រក់ៈ មិនមែនជាឱកាស សមស្របសម្រាប់ អ្នកជជែកគ្នា ឲ្យកាន់តែយល់ចិត្ត នោះទេ ឱកាស ជជែកគ្នា មានតិចតួចព្រោះ ជាប់តាមដានរឿងកុន ។

២- ណាត់គ្នាជាក្រុម

ចំណុចល្អៈ មានសុវត្ថិភាពបំផុត អ្នកមិនបាច់បារម្ភ គិតពីរឿងត្រូវជជែកគ្នា ព្រោះមាន មិត្តភក្តិនាំគ្នា ជជែកហើយ ។ អ្នកនៅមានឱកាស បានសង្កេតមើលថា គេមានឥរិយាបថ យ៉ាងណាជាមួយ មិត្តភក្តិ អ្នកនិងក្រុម របស់អ្នក ។ ដូច្នេះពេលក្រោយមក អ្នកអាចពិចារណាថា គេមានកម្រិត គួរឲ្យ រាប់អាន ឬស្រលាញ់យ៉ាងណា ? ហើយជឿថា មិត្តភក្តិនឹងជួយចូកចែវ ឲ្យគេបានដឹងពីគុណ សម្បត្តិល្អៗ របស់ អ្នកថែមទៀត ។
ចំណុចអាក្រក់ៈ ខ្វះខាតភាពដាច់ដោយឡែក ផ្ទាល់ខ្លួនតែពីរនាក់មិន សូវមានភាព ស្និទ្ធស្នាល ។

៣-លេងកីឡា

ចំណុចល្អៈ បុរសស្ទើរតែគ្រប់គ្នា តែងតែមាននិស្ស័យ ចូលចិត្តនឹងកីឡា សំខាន់ត្រង់ថា ចូលចិត្តប្រភេទ កីឡា អ្វីប៉ណ្ណោះ ។ ប្រសិនជាអ្នកបានដឹង ហើយបបួលគេទៅលេង កីឡាដែលត្រូវចិត្ត គឺប្រៀបដូច ជាការយកឈ្នះ ចិត្តគេបានពាក់ កណ្តាល ដោយងាយទៅហើយ ។ ពេលនោះអ្នកអាច សាងភាព ស្និទ្ធស្នាល ទៅវិញទៅមកបាន ។ ប្រសិនបើណាត់គ្នា ទៅលេងកីឡា ដែលគេមានជំនាញ តែអ្នកមិន ចេះលេងអាចសុំខ្លួន ធ្វើជាសិស្សឲ្យគេណែនាំក៏បាន ធ្វើឲ្យអ្នកបាន នៅក្បែរៗ ខ្លួនគេជានិច្ច ។

ចំណុចអាក្រក់ៈ ប្រសិនបើអ្នកពិតជាគ្មានអារម្មណ៍ លេងកីឡាទេពិតជាគួរឲ្យធុញទ្រាន់ ក្នុងការបង្ខំចិត្ត លេងទាំងទើស ទាល់ ។ ដូច្នេះគួរតែជ្រើសរើស ប្រភេទកីឡា ដែលខ្លួនឯងមានចំណូលចិត្ត ខ្លះៗដែរ ឬដូរការណាត់ទៅជាការទទួលទាន អាហារ ក៏ល្អដែរ ។

៤- សួនកម្សាន្ត

ចំណុចៈ អាចទៅកម្សាន្ត នៅសួនសត្វ ឧទ្យានជាតិ ឬកន្លែងកំសាន្ត ណាក៏បានដែរ ពួកអ្នកនឹងមាន ឱកាស ជជែកគ្នា ច្រើន មិនបាច់អផ្សុក មិនព្រួយថា គួរធ្វើអ្វី ។ ប្រសិនបើកម្សាន្តនៅ កន្លែងដែលមាន ឧបករណ៍ លេងសប្បាយ នឹងរឹតតែបង្កើតបរិយាកាស សប្បាយដល់អ្នកទាំងពីរទ្វេដង អាចមានឱកាស ល្អជាច្រើន ដែលគូស្នេហ៍ អាចមើលចិត្តគ្នា បានជ្រាលជ្រៅថា ជាមនុស្សល្អស័ក្តិសម នឹងគួរឲ្យ ស្រលាញ់ ទុកចិត្ត ប៉ុនណា ?

ចំណុចអាក្រក់ៈ ប្រសិនបើអ្នក ចរិតមិនចូលចិត្តភាព សប្បាយខ្ញៀវខ្ញារ អ្នកប្រាកដ ជាបញ្ចេញ នូវភាពទន់ ជ្រាយហើយ ស្ត្រីដែល ក្អួតចង្អោរដាក់ខោអាវ គូស្នេហ៍ នៅលើទោងវិលក ឬរថភ្លើង ពិតជាមិនគួរឲ្យ ចូលចិត្តឡើយ ។

៥-ពិកនិក (picnic)

ចំណុចល្អៈ ដំណើរកម្សាន្តនេះ ទោះបីជាទៅតាមឆ្នេរខ្សាច់ សួនធម្មជាតិឬ តាមទីវាលស្រឡះ ក្រោម បរិយាកាសល្អៗ ក៏ដោយ សុទ្ធតែគួរឲ្យរំជួលចិត្ត បានទាំងអស់ ។ ប្រសិនពេលនោះអ្នករៀបចំម្ហូបអាហារដោយផ្ទាល់ទៅផង ហើយមាន រស់ជាតិ ឈ្ងុយឆ្ងាញ់ គេពិតជា ជាប់ចិត្ត ថ្វីដៃធ្វើម្ហូបបស់អ្នកភា្លម ហើយការដើរកម្សាន្ត ពិកនិកតែ២នាក់ គឺជាការ បើកឱកាស ឲ្យគូស្នេហ៍ បាននៅជាមួយគ្នារឹតតែ ស្និទ្ធស្នាល ឡើងកាន់តែយល់ចិត្តគ្នា បានគយគន់ ព្រះអាទិត្យ នាពេលអស្តង្គត ជាមួយគ្នា បានស្តាប់ពាក្យផ្អែមត្រជាក់ ពេញបេះដូង ។

ចំណុចអាក្រក់ៈ មានអ្វីៗ ជាច្រើន ដែលអ្នកត្រូវត្រៀមលក្ខណៈជាមុនដូចជា មុខម្ហូបអាហារ សម្ភារៈដាក់ របស់ហូបចុក ផ្សេងៗ ធ្វើឲ្យការជជែកគ្នា របស់គូស្នេហ៍ អាចជួបស្ថានភាព គាបសង្កត់យ៉ាងងាយ ហើយភាគីស្ត្រី អាចត្រូវភាគី បុរស លូកលាន់ បំពានបាន ដោយងាយ ។ ដូច្នេះការណាត់ជួបទៅ ពិកនិកតែ២នាក់ គួរធ្វើឡើងនៅពេលណា អ្នកទាំងពីរ ស្គាល់គ្នា ច្បាស់លាស់ ពិតប្រាកដ និងអាចទុកចិត្តបានសិន ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: General Knowledge Lifestyle យល់ដឹង