ក្រុមអ្នកកាសែតអាជីពមួយក្រុម មានខ្មែរ និងបរទេស បានសហការជាមួយសាលាឯកជនមួយ
បើកបង្រៀនវិជ្ជាជីវៈផ្នែកយកព័ត៌មាន ដើម្បីឆើ្លយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ក្នុងវិស័យ
នេះ។
លោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងក្រុមអ្នកសារ
ព័ត៌មានខ្មែរ អាជីព ដែលមានកេរ្តិ៍ឈ្មោះ រួមមានដូចជាលោកប៉ែន បូណា, អ្នកវិភាគព្រឹត្តិការណ៍
សង្គម និងនយោបាយនៃវិទ្យុបារាំងអន្តរជាតិ (RFI) ដែលមានអាជីពជិត ២០ ឆ្នាំ លោកគី សុខ
លីម អ្នកវិភាគព្រឹត្តិការណ៍សេដ្ឋកិច្ច និងលោកលាង ដឺលុច អ្នករាយការណ៍ ព័ត៌មាន នយោបាយ
របស់វិទ្យុបារាំង ដែលសុទ្ធជាអ្នកមានអាជីពច្បាស់លាស់ ព្រមទាំងអ្នកកាសែតអាជីពល្បីៗមួយ
ចំនួនទៀត បានសហការ ជាមួយវិទ្យាស្ថាន អភិវឌ្ឍវិស័យ អប់រំ ដើម្បីបើកវគ្គ បណ្ដុះបណ្ដាលផ្នែក
សារព័ត៌មាន ដោយមានការគាំទ្រពីក្រសួងព័ត៌មានផងដែរ។
ប្រធានវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ លោក ប៉ិច បូឡែន បានមានប្រសាសន៍ថា ដោយមានកង្វះ
ខាត ធនធានមនុស្ស ផែ្នកសារព័ត៌មាននេះ វិទ្យាស្ថាន របស់លោកបានសហការជាមួយក្រុមអ្នក
អាជីពសារព័ត៌មានជាតិ និងអន្តរជាតិទាំងនោះដើម្បីបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងបំណង
រួមចំណែកអភិវឌ្ឍភាពជាអាជីពផែ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។
លោក ប៉ិច បូឡែន បានបន្ថែមថាវគ្គសិក្សាជំនាញសារព័ត៌មានទូទៅនេះនឹងត្រូវបានចាប់ផ្តើម នៅ
ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១២៕
ដោយ ៖ សីហា
ប្រភព ៖ CEN