ថៃ ៖ កាលពីពេលថ្មីៗនេះ នាង Gipsy Keerati បានទម្លាយថា ខ្លួននិង លោក Sean Jindachot បានចែកផ្លូវគ្នាព្រោះតែជនទី ៣ ដូច្នេះហើយទើបជាហេតុឲ្យមហាជនគិតថា នាង Pim Pimprapa គឺជាអ្នកបំបែកបំបាក់ស្នេហារបស់គូស្នេហ៍មួយគូនេះ ។
យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត កាលពីថ្ងៃទី ២៥ ខែតុលា កន្លងទៅនេះ បានឲ្យដឹងថា នាង Pim Pimprapa និងលោក Sean Jindachot គ្រាន់តែរាប់អានគ្នាជាបងប្អូន ព្រោះអ្នកទាំងពីរបានជិតដិតនឹងគ្នាបន្ទាប់ពីសម្តែងរឿងភាគជាមួយគ្នា ។
នាង Pim Pimprapa បានបន្ថែមទៀតថា បើនិយាយអំពីរឿងស្នេហារបស់នាងជាមួយនិងដៃគូសម្តែងម្នាក់នេះដូចជាគ្មាននោះទេ ។ ហេតុនេះហើយ ពាក្យចចាមអារាមដែលថា នាងជាជនទី ៣ បំបែកបំបាក់ស្នេហាវាមិនមែនជាការពិតទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook