ព័ត៌មានអន្តរជាតិ ៖ ខ្សែវីដេអូ ដែលប្រៀបដូចជាឈុតឆាកក្នុងវីដេអូហ្គេមមួយ តែតាមពិតជាសកម្មភាព ពិតដែល គ្រាប់រ៉ុក្តែត អ៊ីស្រាអែល បានវាយប្រហារចំអគារលំនៅដ្ឋាន និង កន្លែងលក់ដូរធំៗនៅ តំបន់ ហ្គាសា កាល ពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយមានការកំណត់ទីតាំងពីផ្ការណបនៅ លើអាកាស របស់ អ៊ីស្រាអែល។ វីដេអូនេះ ត្រូវបានចេញផ្សាយដោយយោធាអ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃអង្គារ ម្សិលមិញ នេះ ថា ការវាយប្រហាររបស់ខ្លួន នេះ គឺជា ការឆ្លើយតបទៅនឹងការវាយប្រហាររបស់យោធាហាម៉ាស់ ដោយ ពួកគេបានយក សាលារៀន នៅតំបន់ សេហ្សាអៀ ជាមូលដ្ឋានសម្រាប់បាញ់គ្រាប់ និង ការវាយប្រហារផ្សេង ទៀត ចេញ ពីតំបន់ ខានយូនីស នៃភាគខាងលិចតំបន់ហ្គាសា មកលើទឹកដីអ៊ីស្រាអែល។
កាលពីព្រឹកថ្ងៃអង្គារដដែលនោះ គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាសា បានវាយប្រហារចំផ្ទះមួយ ខ្នងនៅក្នុង ក្រុងអាសកេឡូន ភាគខាងត្បូងអ៊ីស្រាអែល។ ជុំវិញការប្រយុទ្ធគ្នានោះ អ៊ីស្រាអែល បាន ថ្កោល ទោស ក្រុមហាម៉ាស់ថា ជាក្រុមសកម្មប្រយុទ្ធឥស្លាមកំពុង គ្រប់គ្រងតំបន់ហ្គាសាទាំងមូលនោះ បានប្រើប្រាស់ទីតាំងរស់នៅរបស់ជនស៊ីវិល ជាមូលដ្ឋាន បាញ់គ្រាប់រ៉ុក្កែត មកលើអ៊ីស្រាអែល៕
- អាន ៖ យន្តហោះ ចម្បាំង បំផ្លាញអាគារលំនៅស្ថាន ធំបំផុតទី ២ ក្នុងក្រុង របួសរាប់សិបនាក់
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ និង យូធូប