CamNews

យល់ដឹង 

អច្ឆរិយវត្ថុរបស់ខ្មែរ(ភាគទី៣)៖ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហាររបស់កម្ពុជាស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ក្នុងខេត្រព្រះវិហារ
នៅ​លើ​ខ្នងភ្នំ​ដងរែក ដែលដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​
ពី​ខាង​ប្រទេស​ថៃ​ និងមានជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងនៃ
​ប្រាសាទ​ព្រះវិហារ​​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​ ៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ។

ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សិក្ខាគីរីស្វារៈ មាន​ន័យ​ថា​
អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុងចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០
ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០)
ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង
​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។

ប្រាសាទ​ព្រះ​វិហារ​ត្រូវបាន​កាន់កាប់ដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ក្នុង​ឆ្នាំ​១៩៥៤ តែ​
ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២
ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ រហូតមកទល់នឹងថ្ងៃទី ៧ កក្កដា ឆ្នាំ ២០០៨
អង្គការ UNESCO បានសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​
ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​។

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១។
ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំង)​
ឬ ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស)។

ប្រាសាទ​ព្រះវិហារមាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃនាពេលបច្ចុប្បន្ន នេះគឺដោយសារតែ
កាលពី​បុរាណ​សម័យ​ ប្រទេសកម្ពុជាមានទឹកដីធំល្វឹងល្វើយ លាតសន្ឋឹងទៅដល់ប្រទេសថៃ៕

ដោយ ៖ សូរីយ៉ា
ដកស្រង់ពី ៖ cbd/vkpd


Tags: khmer cambodia temple Preahvihear