បើទោះជាចាត់ទុកការគូររូបជាការកំសាន្ដ ប៉ុន្តែ ក្មេងប្រុសអាយុ ១៤ឆ្នាំ ដែលមានឈ្មោះថា Kieron
Williamson នៅតែអាចរកបានប្រាក់រាប់លានដុល្លារពីការលក់ផ្ទាំងគំនូរ។
ដោយត្រូវបានឪពុកម្ដាយឱ្យទៅរៀនគូរតាំងពីតូច កុមារ Kieron Williamson បច្ចុប្បន្នកំពុងរស់នៅ
ក្នុងប្រទេសអង់គ្លេស ត្រូវបានគេដាក់រហ័សនាមថា “Monet តូច”។
Kieron Williamson ចាប់ផ្ដើមគូររូបកាលពីមានអាយុទើបតែ ៦ឆ្នាំ ហើយបានតាំងពិព័រណ៍ជាលើក
ដំបូង នៅពេលមានអាយុ ៧ឆ្នាំ។
ឆ្នាំនេះ Kieron Williamson មានអាយុ ១៤ឆ្នាំ។ បណ្ដាផ្ទាំងគំនូរដែលកុមាររូបនេះបានគូរ ត្រូវបាន
គេទិញអស់ នៅរៀងរាល់ពេលមានការប្រកាសដាក់លក់ម្ដងៗ។
ផ្ទាំងគំនូរមួយក្នុងចំណោមផ្ទាំងគំនូរថ្មីៗរបស់កុមារ Kieron Williamson
មកដល់បច្ចុប្បន្ន Kieron Williamson រកបានប្រាក់ពីការលក់ផ្ទាំងគំនូរ ប្រហែលជិត ៣លានដុល្លារ
អាមេរិក។ ប៉ុន្តែ Kieron Williamson បានឱ្យដឹងថា ខ្លួនមិនទាន់ចាប់អារម្មណ៍ ឬប្រើប្រាស់ខ្ទង់ប្រាក់
នេះនៅឡើយ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ telegraph