CamNews

គ្រោះថ្នាក់ 

និស្សិត​វ័យ​ក្មេង​ពូកែ​ហែល​ទឹក​ម្នាក់ ​ត្រូវ​ស្លាប់​ដោយ​សារ​លង់​ទឹក ពេល​កំពុង​ហ្វឹក​ហាត់​ឲ្យ​ស្ទាត់

(អាមេរិក)៖ និស្សិតប្រុសអាយុ២១ឆ្នាំម្នាក់ ឈ្មោះ Tate Ramsden រស់នៅក្នុងរដ្ឋ Tennessee ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ បន្ទាប់ពីគេជ្រមុជទឹក ហែលជាច្រើនជុំ នៅក្នុងអាងហែលទឹកមួយ ដើម្បីហ្វឹកហាត់បច្ចេកទេសហែលទឹក របស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

ហេតុការណ៍ដែលនឹកស្មានមិនដល់នេះ កើតឡើងនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ប៉ូលីសនិយាយថា តាមការស៊ើបអង្កេត បានឲ្យដឹងថា Ramsden ព្យាយាមហែលទឹក ក្នុងអាងជាច្រើនជុំដោយមិនដកដង្ហើម ធ្វើឲ្យបាត់បង់អុកស៊ីសែនក្នុងខ្លួន ដែលជាមូលហេតុធ្វើឲ្យគេ ស្ទះខ្យល់ដកដង្ហើមក៏លង់ទឹកស្លាប់បែបនេះ។ មនុស្សនៅក្នុងហេតុការណ៍នោះ ក៏មានប្អូនស្រីជន​រងគ្រោះម្នាក់ និងបងប្អូនជីដូនមួយគេម្នាក់ទៀត នៅអង្គុយចាំខាងលើ ហើយពួកគេនិយាយថា ពេលដែលក្រឡេកឃើញ Ramsden លែងកម្រើក មួយសន្ទុះក៏នាំគ្នាស្រែក ប្រាប់ក្រុមជំនាញហែលទឹក ឲ្យមកជួយមើល និងស្រង់បុរសរងគ្រោះចេញ ពីអាង ប៉ុន្តែពេលដែលសង្គ្រោះនោះ មានឈាមនិងទឹកហូរចេញពីមាត់ និង ច្រមុះ Ramsden ហើយក្រុមគ្រូពេទ្យ ក៏ប្រកាសថាគេស្លាប់បាត់ទៅហើយ។

សាច់ញាតិ និងមិត្តភក្តិជាច្រើន របស់ Ramsden បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់និស្សិតវ័យក្មេងរូបនេះ ព្រោះគេក៏ជាអ្នកជំនាញហែលទឹកម្នាក់ដែរ និងធ្លាប់ទទួលបានជ័យលាភីទៀតផង មិនគួរបាត់បង់ជីវិត ព្រោះតែលង់ទឹកបែបនេះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវ


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom