មហាក្សត្រ Abdullah bin Abdulaziz របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសោយទិវង្គត កាលពី
ព្រឹកមិញនេះ នៅក្នុងមន្ទីរពេទ្យ ក្នុងព្រះជន្មាយុ ៩០វស្សា។
ទំព័រ BBC ដកស្រង់សេចក្ដីប្រកាសរបស់ស្ថានីយទូរទស្សន៍ជាតិ អារ៉ាប៊ី សាអ៊ូឌីត ឱ្យដឹងថា មហា
ក្សត្រ Abdullah bin Abdulaziz បានសោយទិវង្គត កាលពីវេលាម៉ោង ១រំលងអធ្រាត្រ (ត្រូវនឹងម៉ោង
៥ព្រឹក ម៉ោងនៅកម្ពុជា) ថ្ងៃទី ២៣មករា ឆ្នាំ ២០១៥។
មហាក្សត្រ Abdullah bin Abdulaziz
មហាក្សត្រ Abdullah bin Abdulaziz បានឡើងគ្រងរាជ កាលពីឆ្នាំ ២០០៥ ហើយប៉ុន្មានឆ្នាំចុង
ក្រោយនេះ ព្រះអង្គតែតែព្រះឈួនជាញឹកញាប់។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ព្រះអង្គបាន
សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររោគសួត។
អនុជរបស់ព្រះអង្គ ព្រះនាម Salman នឹងជាអ្នកឡើងគ្រងរាជជាបន្ត។ ព្រះអង្គម្ចាស់ Salman ព្រះ
ជន្ម ៧៩វស្សា ក៏បានបំពេញរាជកិច្ចជំនួស ព្រះមហាក្សត្រ Abdullah bin Abdulaziz ក្នុងរយៈពេល
ចុងក្រោយនេះផងដែរ។
Muqrin ដែលជាអនុជមួយអង្គផ្សេងទៀត ក៏ត្រូវបានតែងតាំងជាសម្ដេច ដើម្បីឡើងគ្រងរាជបន្ទាប់
នៅពេលមហាក្សត្រ Salman ដាក់រាជ ឬសោយទិវង្គត។ តំណែងរបស់ព្រះអង្គម្ចាស់ Muqrin ត្រូវ
បានស្នើឡើងដោយមហាក្សត្រថ្មី Salman ។
មហាក្សត្រថ្មី ព្រះអង្គម្ចាស់ Salman
ព្រះអង្គម្ចាស់ទាំងបីខាងលើនេះ សុទ្ធតែជារាជបត្រារបស់ស្ថាបនិក អារ៉ាប៊ី សាអ៊ូឌីតទំនើប គឺអតីត
មហាក្សត្រ Abdulaziz ដែលបានចូលទិវង្គត កាលពីឆ្នាំ ១៩៥៣។
ព្រះអង្គម្ចាស់ Abdullah bin Abdulaziz គឺជារាជបុត្រាទី ១៣ ក្នុងចំណោមរាជបុត្រទាំង ៣៧អង្គ
របស់អតីតមហាក្សត្រ Abdulaziz។ ព្រះអង្គម្ចាស់ Abdullah bin Abdulaziz ត្រូវបានគេជឿថា
ប្រសូត្រក្នុងខែ សីហា ឆ្នាំ ១៩២៤ បើទោះមានការប្រទាញប្រទង់គ្នាអំពីប្រការនេះ។ ព្រះអង្គ គឺជា
មេដឹកនាំអារ៉ាប៊ី សាអ៊ូឌីត អស់រយៈពេល ១០ឆ្នាំ មុនពេលឡើងគ្រងរាជ ដោយសារតែមហាក្សត្រ
ជំនាន់នោះ មានព្រះឈួន ដោយសារស្ទះសរសៃឈាមខួរក្បាល។
សម្ដេច Muqrin bin Abdulaziz ត្រូវបានជ្រើសតាំងជាអ្នកត្រៀម
គ្រងរាជ នៅពេលព្រះអង្គម្ចាស់ Salman ដាក់រាជ ឬសោយ
ទិវង្គត
ព្រះអង្គម្ចាស់ Abdullah bin Abdulaziz ត្រូវបានគេចាត់ទុកថា ជាអ្នកដែលបានកែទម្រង់នៃការដឹក
នាំរបស់ប្រទេសសម្បូរប្រេងមួយនេះ។ ទ្រង់បានអនុញ្ញាតឱ្យសារព័ត៌មានទាំងឡាយ រិះគន់ និង
ផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ព្រមទាំងបានលើកឡើងថា ប្រទេសនេះ ត្រូវការអនុញ្ញាតឱ្យស្ដ្រី
ចេញទៅធ្វើការ ឱ្យបានច្រើនផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព BBC