CamNews

ប្លែកៗ 

ក្រុមហ៊ុនផលិតភាពយន្ដសិច រើស បុគ្គលិក ថ្មី

រាល់ឆ្នាំការស្វែងរកការងាររបស់ក្រុមនិស្សិតនៅជប៉ុន កាន់តែពិបាកឡើងៗ ដូច្នេះ ក្រុមអតីត
និស្សិតភាគច្រើន បានសម្រេចធ្វើការក្រៅម៉ោង នៅពេលកំពុងស្វែងរកការងាររបស់ខ្លួន។ ប៉ុន្ដេ
ជួនកាលការងារក្រៅម៉ោងនេះ ក៏ធ្វើឱ្យពួកគេមានការមិនមានទំនុកចិត្ត ដោយសារតែតម្រូវការ
ប្លែកៗ។ សូមស្វែងយល់តម្រូវការនៃការងារប្លែកៗមួយចំនួននៅជប៉ុន ៖
 
ជ្រើសរើស តួប្រុសដើម្បីថតរឿងសិច 


ក្រុមហ៊ុនផលិតខ្សែភាពយន្ដសិច Deep's កំពុងជ្រើសរើសតួអង្គមួយចំនួនសម្រាប់ការថតរឿង
សិចរបស់ពួកគេ។ លក្ខខណ្ឌនៃការជ្រើសរើស ៖ លក្ខខណ្ឌ ៖ បុរសត្រូវមានមុខក្មេង មានកំពស់
ក្រោម ១,៦ម៉ែត្រ ប៉ុន្ដែត្រូវបានរូបរាងមាំមួន។ ខ្សែភាពយន្ដសិច នឹងត្រូវចាប់ផ្ដើមថតនៅថ្ងៃទី ១៨
ឬ ២៥ មការា ឆ្នាំ ២០១៣។ អ្នកសំដែងប្រុសនឹងបានទទួលប្រាក់ក្នុងថ្ងៃចូលរួមថតនោះតែម្ដង។
ជ្រើសរើសអ្នក ដើរមើលបាឡុងហោះ


នៅលើទំព័រការងារ Hello Work របស់រាជរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនមួយដែលមានឈ្មោះថា
Balloon Workshop Corporation កំពុងត្រូវការបុគ្គលិកផ្នែកខាងលើនេះ។ ការងារដែលត្រូវធ្វើ
គឺបុគ្គលិកត្រូវតែធានាឱ្យបានថា បាឡុងដែលខ្លួនកំពុងមើលនោះ កំពុងហោះខ្ពស់ និងស្ថិតក្នុង
ស្ថានភាពដំណើរការល្អ។ ប្រាក់ខែនឹងត្រូវបានផ្ដល់ជូនជារៀងរាល់ថ្ងៃ គឺប្រមាណជា ៥,៣០០
yen (50 ដុល្លារ) ដល់ ៧,៣០០ yen (៨៥ដុល្លារ)
ត្រូវការអ្នកក្លែងជាភ្ញៀវ ក្នុងពិធីរៀបការ

Dairi ជាក្រុមហ៊ុនមួយបម្រើសេវាកម្មអាពាហ៍ពិពាហ៍ កំពុងស្វែងរកបុគ្គលិកជាច្រើននាក់ ដែល
ពួកគេត្រូវតែមានសមត្ថភាពក្នុងការក្លែងជាភ្ញៀវនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ ដើម្បីធ្វើ
ឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងមើលទៅដូចជាមានភ្ញៀវច្រើន។ បុគ្គលិក "ពិសេស"
ទាំងនេះ នឹងមិនត្រឹមតែបានញ៉ាំឆ្ងាញ់មាត់ប៉ុណ្ណោះទេ​ តែថែមទាំងនឹងបានទទួលអំណោយពីកូន
កម្លោះ ក្រមុំទៀតផង។ ប៉ុន្ដែលក្ខខណ្ឌ គឺ អ្នកដាក់ពាក្យត្រូវតែមានចំណេះដឹង និងការយល់ដឹង
ច្រើនពីសង្គម។ អ្នកដែលមានសំណាងធ្វើការងារនេះ នឹងទទួលបានប្រាក់ ពី ១,០០០ yen ទៅ
១,៥០០០ yen (១១៥ ទៅ ១៧៥ដុល្លារ) សម្រាប់ការ​ចូលរួមជាភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍មួយ
លើកៗ។
ដោយ ៖ សីហា
ប្រភព ៖ k14

Tags: jobs Japan sex