CamNews

កីឡាអន្តរជាតិ 

Luis Suarez ត្រូវបាន Barcelona បោះថ្លៃជាលើកដំបូងហើយ បន្ទាប់ពីធ្វើការប្រកាសការ ចំណាប់អារម្មណ៍

កាលពីថ្ងៃច័ន្ទ យើងបានទទួល ដំណឹងថា ក្លឹបបាល់ទាត់ Barcelona និង Real Madrid បង្ហាញ ការចាប់អារម្មណ៍ ជាខ្លាំងទៅលើ កីឡាករ Suarez របស់ Liverpool តែ Barcelona ឈានជើង បានមុន Real Madrid ។



ថ្ងៃនេះយើង ទទួលបាន ព័ត៌មានលើកទី ១ បន្ទាប់ពីការប្រកាស ចំណាប់អារម្មណ៍ ។ យើងបាន ដឹងថា Barcelona បានដាក់ថ្លៃអោយ Suarez ជាលើកដំបូង ចំនួន ៧២ លានផោន ។ វាទាបជាង តំលៃ ៨០ លានផោន ដែលជាតំលៃចចាមអារ៉ាម ។ តែបើទោះជាតំលៃ ៧២ លានផោនមែនតែ វានៅជាតំលៃមួយ ដ៏ថ្លៃសំរាប់កីឡាករ ដែលកំពុងជាប់ពិន័យ មិនអោយលេងរហូតដល់ ៤ ខែ
 ។ យើងបានទទួល ដំណឹងមកថា អ្នកដំណាង Liverpool លោក Ian Ayre បានជួបជាមួយនិង អ្នក ជំនាញដាក់ តំលៃកីឡាករ ៣ រូបដែលមានដូចជា Raúl Sanllehí, Toni Rossich និង Jordi Mestre របស់ Barcelona រួចរាល់ហើយ ការងារជាបន្ត នឹងបន្តទៅមុខទៀត នៅក្នុងសប្តាហ៍នេះ ។



ក្នុងនោះផងដែរ ដើម្បីជាថ្នូរ លក់កីឡាករ Suarez នោះ Liverpool ក៏បានមានចំណាប់អារម្មណ៍ លើកីឡាករ Alexis Sanchez ផងដែរ តែកីឡាករសញ្ជាតិ Chile ម្នាក់នេះបានបដិសេធ មិនព្រម ចាកចេញពី Barcelona ឡើយក្នុងរដូវកាលនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football luis suarez italy uruguay world cup barcelona liverpool