CamNews

រថយន្ត 

រថយន្ត Lexus GS450H ស៊េរីថ្មី បំពាក់ឈើប្រណិតនៅខាងក្នុង

រថយន្ត Lexus GS450H ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្តដ៏ទំនើបដែលបានផ្លាស់ប្តូររូបរាងនិង
ផ្នែកមួយចំនួនទៀត ទាំងខាងក្នុង និងខាងក្រៅ រថយន្ត  ដើម្បីបំពាក់បន្ថែមទៅលើរថយន្តឱ្យកាន់តែ
មានភាពងាយស្រួល និងប្រសើរឡើងសំរាប់អ្នកប្រើប្រាស់។ រថយន្តនេះ  ត្រូវបានធ្វើការផ្លាស់ប្តូរជា
លើកទីបី ហើយ ដែលមើលទៅកាន់តែមានភាពទាក់ទាញជាមួយនឹងរូបរាងខាងក្រៅដ៏ស្រស់ស្អាត។

រថយន្ត 2014 Lexus GS450H ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីន៦ អាច
បើកបរបានល្បឿន ១៣១ម៉ាយ/ម​ និង មានបំពាក់ឧបករណ៍បំពង់សំឡេង ១២គ្រាប់ពោងការពារសុវ
ត្ថិភាព បំពាក់ប្រព័ន្ធ hybrid និងខាងក្នុងរថយន្តបិទទៅឈើឬស្សី ដ៏ប្រណិត និង មានតំលៃ ៥៦,៩០០
ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car Lexus GS450H 2014 with nice wooden