CamNews

ព័ត៌មានអន្តរជាតិ 

អតីត អង្គរក្ស Osama Bin Laden ត្រូវ US ដោះលែង អោយមានសេរីភាពហើយ

ព័ត៌មានអន្តរជាតិ ៖ បុរស អារ៉ាប់ ត្រូវបានគេនិយាយថា ធ្លាប់បម្រើការងារ ជាអង្គរក្សផ្ទាល់ខ្លួន Osa- ma Bin Laden អាជ្ញាធរ បានដោះលែងអោយ    មាន សេរីភាពហើយ ពីឈូងសមុទ្រ Guantanamo នេះបើយោងតាមការគូសបញ្ជាក់ ពីមន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក ។


ស្ថិតនៅក្នុងវ័យ ៣៩ ឆ្នាំ លោក Abdul Shalabi ត្រូវ  បានបញ្ជូនត្រលប់ទៅវិញ ទៅអារ៉ាប់ប៊ីសាអ៊ូឌីដ គួររំឮកថា លោក Abdul ត្រូវ   បាន  ចាប់ឃាត់ខ្លួន  ដោយ  កង កម្លាំង ប៉ាគីស្ថាន អំឡុងឆ្នាំ ២០០១​ ក្រោយមកទៀត បានបញ្ជូនទៅកាន់ មូលដ្ឋានយោធា   សហរដ្ឋ អាមេរិក នៅប្រទេស គុយបា ដែល ជាទីកន្លែង ជនសង្ស័យរូបនេះ ធ្វើកូដកម្ម បង្អត់អាហារ ប្រឆាំង   ទៅនឹងការដាក់ពន្ធនាគារ មកលើ ខ្លួន ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការដោះលែង   ជនសង្ស័យរូបនេះ​ មានន័យថា នៅ មានតួរលេខ ទណ្ឌិត ១១៤ នាក់ផ្សេងទៀត នៅជាប់នៅឯឈូងសមុទ្រ Guantanamoនៅឡើយក្នុង នោះ រួមមានទណ្ឌិត ៥២ នាក់ ដែលបានសម្រេចរួចជាហើយ អោយមានការដោះលែង ។ 

ក្រុមប្រឹក្សា​ កំណត់អោយបានថា គ្មានហេតុផលចាំបាច់អ្វីទៀតនោះទេ ក្នុងការ  បង្ខាំងទុក Shalabi គួរបញ្ជាក់ថា Shalabi ជនសង្ស័យមួយរូប ពុំធ្លាប់រងនូវការចោទប្រកាន់បទឧក្រិដ្ឋកម្មណាមួយទាល់ តែសោះនោះ គ្រោងនឹងចូលរួមឆ្លងកាត់ កម្មវិធីស្តារនិតិសម្យទា សម្រាប់ក្រុមសកម្មប្រយុទ្ធ នៅក្នុង ប្រទេស អារ៉ាប់ ប៊ីសាអាអ៊ូឌិដ ។


ប្រភពបញ្ជាក់អោយដឹងថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា កំណត់ឡើង ក្នុង ការបិទពន្ធនាគារខាងលើ ក្នុងឈូងសមុទ្រ ប្រទេស គុយបា មុននឹងបញ្ជប់អាណត្តិជាតំណែងប្រធា នាធិបតី ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ប៉ុន្តែ ទទួលរងនូសម្លេងប្រឆាំង នៅឯសភាជាតិ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Cuba