ស្នាមឆ្នូតតូច នៅលើគ្រាប់ចុច F និង J នៅលើក្តារចុចកុំព្យូទ័រ គឺពិតជាជួយអ្នកប្រើប្រាស់កុំព្យូទ័របានច្រើនណាស់ ជាពិសេសអ្នកទើបតែចេះប្រើដំបូង។ វា ជួយឲ្យអ្នកដាក់ដៃឆ្វេង និងស្តាំរបស់អ្នកដោយមិនចាំបាច់សំលឹងមើលក្តារចុចរហូតនោះតែ។
មានន័យថា អ្នកមិនចាំបាច់មើលដៃរបស់អ្នកពេលដែលអ្នកវាយអក្សររហូតនោះទេ ប៉ុន្តែស្នាមឆ្នូតតូច ២ នេះ អាចជួយឲ្យអ្នកមានអារម្មណ៍ដឹងថា អ្នកបានដាក់ម្រាមដៃនៅលើទីតាំងត្រឹមត្រូវហើយ ដែលម្រាមដៃខាងឆ្វេងរបស់អ្នក គឺនៅលើចំនុចគ្រាប់ F និងម្រាមដៃខាងស្តាំលើគ្រាប់ J នោះលោកអ្នកនឹងវាយអក្សរដោយគ្មានការបារម្ភថាខុសទៀតទេ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ computer hope