CamNews

តារា 

មាន សូនីតា ៖ «ខ្ញុំមិនខ្វល់នឹងសម្តី អ្នកដទៃ សំខាន់ខ្ញុំជឿជាក់លើខ្លួនឯង»

(ភ្នំពេញ)៖ យ៉ាណា តារាសម្តែង​មានសម្រស់ ស្រស់សោភាពីធម្មជាតិ ក្នុងរឿង«ស្នេហ៍៩»ដែលត្រូវបានតែងតាំង ជា​​ឯកអគ្គរាជទូត​សុច្ឆន្ទៈរប​ស់​អង្គការ USAID នឹងទើបត្រូវបានតែង ​ធ្វើជាឯក​អគ្គរាជទូត​តំ​ណាង​ ឲ្យរោ​ងភាពលេជេនជាថ្មីបន្ថែមមួយ​ទៀត​ កាលពីថ្ងៃ​ទី២ ខែធ្នូ នេះ ដែលមានឈ្មោះពិតថា មាន សូនីតា ថ្មីៗនេះ បានបង្ហាញ​ពីគោលជំហ ដោយជឿជាក់លើខ្លួនឯង នឹងប្រាប់ថា នាងមិនដែលខ្វល់លើពាក្យសម្តី របស់អ្នក​ដទៃ និយាយអ្វីពីនាង​ឡើយ សំខាន់នាងចេះឲ្យ តម្លៃលើខ្លួនឯង គឺជារឿង​ប្រសើរ​មួយ។

ដោយសន្ទុះ​កេរ្តិ៍ឈ្មោះ​កាន់តែ​លេចធ្លោ និង​ជា​តារាសម្តែងវ័យក្មេង មានសម្រ​ស់ស្រស់ស្អាត ​ទន់ភ្លន់ពោរ​ពេញ​ទៅដោយទេពកោសល្យនៅ​កម្ពុជានោះ កញ្ញា មាន សូនីតា ហៅ យ៉ាណា កន្លងមក​ត្រូវបានប្រភពបង្ហើបប្រាប់ថា បច្ចុប្បន្នមានបុរសៗសម្បូរទ្រព្យធនជាច្រើន រស់នៅក្នុងនិង​ក្រៅស្រុកបានឈ្លក់វង្វេង តាមស្រឡាញ់ ថែមទាំងខ្លះទៀត សន្យាប្រគល់នឹងឧប​ត្ថម្ភជ្រោ​មជ្រែ​ង ដល់ជីវភាពរស់នៅប្រចាំថ្ងៃទៀតផង ប្រសិនបើតារាស្រីរូបនេះឆ្លើយថាOkព្រមទទួលយកស្នេហ៍។

តាមការកត់សម្គាល់ ទោះបីជាមានព័ត៌មានលេចឮ យ៉ាងណាក្តីក៏តារាសម្តែង មាន សូនីតា ហា​ក់មិនសូវចាប់អារម្មណ៍ នឹងឈឺឆ្អាលចំពោះរឿងរ៉ាវ ដែលបានកើតឡើងលើជីវិតឯកជន ក្រៅ​ឆា​កនាងឡើយ។ ផ្ទុយទៅវិញ​ មាន សូនីតា បែរជាយកចិត្តទុកដាក់ខ្លាំង លើសកម្ម​ភាពការងារសង្គម យ៉ាងផុសផុល។ ចំណែករឿងរ៉ាវអាស្រូវស្នេហា គឺនាងធ្លាប់បាននិយាយបដិសេធថា មិនទាន់គិតនៅឡើយទេ ព្រោះពេលវេលាពុំទាន់មានគ្រប់គ្រាន់ សម្រាប់រឿងនេះ។

ជាការពិតតារាសម្តែង វ័យក្មេងធ្មេញជំពើស​ កញ្ញា មាន សូនីតា ត្បិតតែកន្លងមកគ្មានភាព​ក្លា​ហា​នទទួល​សារភាពក្នុងរឿងស្នេហានេះ ក៏ដោយតែសម្រាប់អ្វីដែលជា ចំណុចខ្សោយ​ និងភាពខ្វះចន្លោះរបស់ខ្លួន គឺនាងបានទទួលស្គាល់ថាពិតជានៅមានកម្រិតខ្លះ មិនថារូបសសម្រស់ ឬអ្វីឡើយ។ កញ្ញា មាន សូនីតា បានសរសេរបង្ហាញ នៅលើហ្វេសប៊ុកខ្លួនថា «មនុស្សត្រូវ​ទទួលស្គាល់ខ្លួនឯង ទទួលស្គាល់ការពិត»។

តារាសម្តែង និងជាឯកអគ្គរាជទូត​សុច្ឆន្ទៈរប​ស់​អង្គការ USAID​ កញ្ញា មាន សូនីតា បាននិយាយ​ថា «អ្វីដែលសំខាន់មនុស្សត្រូវ​ទទួលស្គាល់ខ្លួនឯង និងទទួលស្គាល់ការពិត ហើយលើកទឹកចិត្តខ្លួន​ឯងរាល់ថ្ងៃ ខ្ញុំគឺខ្ញុំហើយ ខ្ញុំគឺ​មាន សូនីតា ធ្វើអ្វីដែលយើងស្រឡាញ់ពេញចិត្ត អត់ខ្វល់ពីអ្នកដទៃ..»៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Mean sonita Star news local news