ម្ចាស់ក្រុម Manchester United បានធ្វើការបង្ហាញថា ពួកគេនឹងលក់ភាគហ៊ុនដល់ទៅ៨លានផោន។
គ្រួសារ Glazer និងក្លាយជាផ្នែកមួយនៃម្ចាស់ភាគហ៊ុន៥%នៃភាគហ៊ុនរបស់ ManchesterUnited នៅលើទីផ្សារមូលបទានបត្រទីក្រុង New York ដែលការបង្កើតនេះនិងអាចទាញបានប្រាក់ចំណូលពីបណ្ដាអ្នកវិនិយោគទុនអាមេរិចដល់ទៅ១៥៤.៥លានដុល្លា។ ក្នុងតំលៃភាគហ៊ុនបច្ចុប្បន្នចំពោះក្រុម Manchester United គឺត្រូវបានគេដឹងថាមានចំនួន១៩.៣១លានដុល្លា បន្ទាប់ពីការធ្វើអាជីវកម្មកាលថ្ងៃពុធ។
បើយោងទៅតាមការបង្ហាញលើសារព័ត៌មានបានបញ្ជាក់ថាក្រុម Manchester United ទាំងមូលមិនទទួលបានអត្ថប្រយោជន៍ពីការលក់ភាគហ៊ុនទេ លើកលែងតែម្ចាស់ភាគហ៊ុន ដែលទទួលបាន។ លើសពីនេះទៅទៀតសារព័ត៌មានបានបន្ថែមទៀតថា Manchester United ត្រូវបានចុះ បញ្ជីលើទីផ្សាមូលបទានបត្រទីក្រុង New York ក្រោមទម្រង់និមិត្ដសញ្ញាអក្សរកាត់ថា MANU។
ចំណែកគ្រួសារ Glazes វិញក៏លេចឡើងរូបភាពថ្មីចំពោះការកែប្រែទស្សនៈសុទិដ្ឋិនិយមរបស់ក្លឹបបន្ទាប់ពីការផ្លាស់ប្ដូរ David Moyes ជាមួយ Louis van Gaal ជាអ្នកគ្រប់គ្រង។
ជាលទ្ធផលនៅការបណ្ដេញចេញរបស់ David Moyes ត្រូវបានបញ្ជាក់ច្បាស់ ភាគហ៊ុន Manchester United ក៏បានធ្លាក់ចុះទៅដល់១៤.៩៨ ហើយក៏ឡើងមក១៦.៧៤ដុល្លា ត្រឹមពេល Van Gaal ត្រូវបាន តែងតាំងដំណែងឡើង។
ការកាន់កាប់របស់គ្រួសារ Glazers ជាញឹកញាប់គឺជាប្រភពនៃឧបសគ្គចំពោះអ្នកគាំទ្ររបស់ Manchester United ក្រោយពីក្រុមគ្រួសារអាមេរិចមួយនេះបានទិញយកក្លឹបក្នុងអំឡុងឆ្នាំ ២០០៥ ស្របពេលក្រុមអ្នកគាំទ្រទាំងអស់របស់ Manchester United ជឿជាក់ឲ្យដឹងថាក្លឹប ត្រូវបានគេបដិសេធទៅនឹងដំណើរការនៃការផ្ទេរមូលនិធិសមស្របទាំងនោះ៕
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភពអត្ថបទ៖ goal