CamNews

តារា 

តារាម៉ូ​ដែល​ស្រី​ម្នាក់ ត្រូវ​បង​ប្រុស​សម្លាប់ ព្រោះ​តែ​បង្ហោះ​រូប​សិច​ស៊ី​ពេក លើ​បណ្តាញ​សង្គម

(ប៉ាគីស្ថាន)៖ តារាម៉ូដែលស្រីជនជាតិប៉ាគីស្ថាន​​ម្នាក់ ឈ្មោះ Qandeel Baloch អាយុ២៦ឆ្នាំ ត្រូវបានបងប្រុសរឹតកសម្លាប់ យ៉ាងព្រៃផ្សៃ បន្ទាប់ពីខឹងនាងបង្ហោះរូបថត និងវីដេអូរបស់ខ្លួនមានលក្ខណៈ អាសអាភាសខ្លាំងពេកនៅ លើ Instagram ដែលធ្វើឲ្យប៉ះពាល់ កិត្តិយសគ្រួសារ។

សាកសពនារីរងគ្រោះ ត្រូវបានប៉ូលិសប្រទះឃើញ ​នៅក្បែរទីក្រុង Multan កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយពួកគេឲ្យដឹងថា នៅថ្ងៃកើតហេតុ តារាស្រីរូបនេះ និងគ្រួសារបានធ្វើដំណើរចេញ ពីទីក្រុង Karachi ទៅកាន់ភូមិ Muzzafarabad ខេត្ត Punjab ដើម្បីសម្រាកវិស្សមកាល ហើយបងប្រុសនាង​ក៏ទៅដែរ។

កន្លងមក Baloch ធ្លាប់ត្រូវបងប្រុសគំរាម​ មិនឲ្យថតរូបសិចស៊ីហួស​ហេតុទៅបង្ហោះ ឲ្យគេឯងមើលបែបនេះទេ ប៉ុន្តែ​នាងមិនស្តាប់ និងមុនថ្ងៃកើតហេតុនាង ក៏បានថតរូបសិចស៊ី​ បង្ហោះ​លើបណ្តាញសង្គមទៀត ដោយចែករំលែកជាមួយអ្នកគាំទ្រ ជាងមួយសែននាក់​ផងដែរ ទើបធ្វើឲ្យបងប្រុសផ្ទុះកំហឹង រហូតដល់លើកដៃប្រហារ​ប្អូនស្រីមិនប្រណី។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មានស្ត្រីមិនតិចនាក់ទេ​ត្រូវបានសម្លាប់ នៅប៉ាគីស្ថានដោយសារតែរឿង ប៉ះពាល់​កិត្តិយសគ្រួសារនេះ ព្រោះច្បាប់ក្នុងប្រទេសអនុញ្ញាត ឲ្យក្រុមគ្រួសារជនរងគ្រោះ​លើកលែង ទោសឲ្យជនដៃដល់បាន ជាពិសេសសាច់ញាតិតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Paris France Int news Bomb