កំសាន្ត ៖ តារាសម្តែងថៃ លោក Sean Jindachot បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ដល់អ្នកកាសែត អំពីរឿងទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនិងនាង Gipsy Keerati ទៀតផង ។
តួឯកប្រុសក្នុងរឿង "Look Mai Lai Sontaya" បានលើកឡើងថា នាង Gipsy Keerati គឺជាមនុស្សស្រីម្នាក់ដែលជិតដិតជាមួយនឹងរូបលោកជាទីបំផុតហើយ នៅមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែវាហាក់បីដូចជាលឿនពេក កាលដែលហៅនាងថាជា សង្សារ ឬមិត្តស្រី ។
កំពូលតារាល្បីវ័យ ២៨ ឆ្នាំរូបនេះ បន្តថា លោកនិយាយបែបនេះគឺគ្រាន់តែចង់ឲ្យតម្លៃ និងគោរព ចំពោះមនុស្សស្រីដែលលោកស្រលាញ់ប៉ុណ្ណោះ ម្យ៉ាងវិញទៀតលោកក៏មិនដឹងថា នឹងមានរឿងអ្វីកើតឡើងដែរ នៅថ្ងៃអនាគត ។
លោក Sean Jindachot និយាយពាក្យមួយឃ្លានេះ ទៅកាន់មិត្តស្រីធ្វើឲ្យ ធ្វើឲ្យ Fans កាន់តែស្រលាញ់និងចូលចិត្ត ភាពជាសុភាពបុរសរបស់លោកចំពោះសង្សារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily