អគ្គនាយករបស់ NASA បានសំដែងការជឿជាក់របស់ខ្លួន អំពីវត្តមានរបស់មនុស្សភពក្រៅ ដែល
មនុស្សយើងមិនទាន់រកឃើញ។
កាលពីថ្ងៃទី ៧កក្កដាកន្លងទៅ Sputnik បានចុះផ្សាយថា អ្នកដឹកនាំទីភ្នាក់ងារអវកាសអាមេរីក
NASA លោក Charles Bolden ថ្លែងថា លោកជឿថា មានមនុស្សភពផ្កាយពិតមែន។
អគ្គនាយករបស់ទីភ្នាក់ងារអវកាសអាមេរិក ជឿថាពិតជាមានមនុស្សភពផ្កាយ
លោក Charles Bolden ថ្លែងថា ៖ “ខ្ញុំវាយតម្លៃខ្ពស់ទៅលើវត្តមានរបស់មនុស្សភពផ្កាយ។ ខ្ញុំជឿថា
ថ្ងៃណាមួយ មនុស្សនឹងរកឃើញសភាវមានជីវិត នៅភពនានាខាងក្រៅផែនដី។ ប្រការនេះ បើមិន
កើតឡើងនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស វាក៏នឹងមាននៅក្នុងបណ្ដាភពក្នុងចំណោមរាប់
ពាន់លានហ្គាឡាក់ស៊ី ក្នុងអវកាស”។
ក៏ប៉ុន្តែ លោក Charles Bolden បានឱ្យដឹងថា មូលដ្ឋានទ័ពដ៏ល្បីល្បាញនៅ Nevada ដែលគេ
ស្គាល់ថា “តំបន់ ៥១” នេះ មិនមានអ្វីដែលជាប់ទាក់ទឹននឹងមនុស្សភពផ្កាយនោះទេ។
អ្នកដឹកនាំ NASA រូបនេះ បានឱ្យដឹងថា “ខ្ញុំធា្លប់នៅទីនោះ វាគ្រាន់តែជាមូលដ្ឋានទ័ពធម្មតា
ប៉ុណ្ណោះ។ ខ្ញុំមិនបានឃើញបំណែកនៃយានអវកាសណាមួយ ឬអ្វីដែលជារបស់មនុស្សភពក្រៅ
នៅទីនោះសោះឡើយ”។
គួររំលឹកថា មុននេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA បានប្រកាសថា បរិយាកាសរបស់ភព
អង្គារកាលពីអតីតកាល ក៏ធ្លាប់មានអ៊ុកស៊ីហ្សែន ដែលនេះក៏ជាភ័ស្ដុងតាងមួយ បង្ហាញថា ភព
អង្គារក៏ប្រហែលជាធ្លាប់មានជីវិតរស់នៅកាលពីអតីតកាល ហើយវាក៏អាចនឹងមានសភាវមាន
ជីវិត នាបច្ចុប្បន្នផងដែរ។
ប្រែសម្រួល ៖ បុត្រា