CamNews

តារា 

លោក Lee Min Ho ដឹកដៃគ្នា នាងJeon Ji Hyun ថតបញ្ចប់រឿង នៅអេស្ប៉ាញ មុនចូលបម្រើកងទ័ព

(កូរ៉េ)៖ លោក Lee Min Ho និង នាង Jeon Ji Hyun បានណាត់ជួបគ្នា នៅទឹកដីអេស្ប៉ាញ ដើម្បី​ថតបញ្ចប់សាច់​រឿងចុងក្រោយ នៅទីនោះ បន្ទាប់ពីពួកគេបានសម្តែងរួមគ្នា ក្នុងរឿង «The Legend of the Blue Sea» របស់ផលិតកម្ម SBS។

កាលពីថ្ងៃទី១៩ កញ្ញា កន្លងទៅថ្មីៗនេះ រូបថតជាច្រើនសន្លឹក របស់តារាប្រុសស្រីទាំងពីរដួង ត្រូវបានបង្ហោះ​នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ មើល ទៅពួកគេ​ហាក់ដូចជាបង្ហាញភាពស្និទ្ធស្នាល និងផ្អែមផ្ហែមជាខ្លាំង។

នៅក្នុងសាច់រឿង «The Legend of the Blue Sea» តារាប្រុសស្រីកូរ៉េ Lee Min Ho និង Jeon Ji Hyun សម្តែងជាតួអង្គប្តីប្រពន្ធ នឹងគ្នាយ៉ាងសក្តិសម ហើយ រឿងនេះដែរ ត្រូវបានគេនិយាយថា វាគឺជារឿងចុងក្រោយ របស់ Lee Min Ho មុនពេលដែលគេចូលបម្រើ ក្នុងវិស័យកងទ័ព៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lee Min Ho